Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម សាយ សំអាល់៖ «ការសម្រេចចិត្តដ៏ត្រឹមត្រូវមករួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ជាក្ដីសង្ឃឹមសម្រាប់យើងទាំងអស់គ្នា»

spot_img

ខេត្តព្រះសហីហនុ ៖ «ការសម្រេចចិត្តដ៏ត្រឹមត្រូវមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ជាក្ដីសង្ឃឹមសម្រាប់យើងទាំងអស់គ្នា»។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជា ឃុំបិតត្រាំង ឃុំរាម ឃុំសាមគ្គី និងឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសហីហនុ ប្រព្រឹត្តទៅនាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣។

ថ្លែងនាឱកាសនោះ ឯកឧត្តម សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ បានសម្ដែងនូវការអបអរសាទរដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ដែលទើបត្រូវបានបញ្ចូលថ្មីទាំងអស់ និងថ្លែងអំណរគុណចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

ជាមួយគ្នានេះដែរ ឯកឧត្តម សាយ សំអាល់ ក៏បានសង្កត់ធ្ងន់ថា នេះគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដើម្បីចូលរួមកសាងសង្គមកម្ពុជា ជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែមួយគត់បានរួមរស់ជាមួយប្រជាជនកម្ពុជានៅគ្រប់ដំណាក់កាល និងគ្រប់កាលៈទេសៈ និងដែលបានលះបង់ និងបានរួមគ្នាកសាងសង្គមកម្ពុជា តាំងពីចំណុចសូន្យ ឆ្ពោះទៅវឌ្ឍនាភាព និងក្ដីសង្ឃឹម រហូតដល់មានអ្វីៗដូចសព្វថ្ងៃ។ កម្រិតជីវភាពប្រជាពលរដ្ឋ គុណភាពជីវិតកាន់តែប្រសើរ និងការអភិវឌ្ឍលើគ្រប់វិស័យយ៉ាងឆាប់រហ័ស ស្ដែងចេញតាមរយៈកំណើនសេដ្ឋកិច្ចជាង២ទស្សវត្សជាប់ៗគ្នាក្នុងរង្វង់៧,៥% និងការលេចចេញនូវសមិទ្ធផលជាតិធំៗជាច្រើន ក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជាមគ្គុទេសដ៏ឆ្នើមរបស់កម្ពុជា។

ឯកឧត្តម បានគូសបញ្ជាក់ថា ចំណុចយុទ្ធសាស្រ្តរបស់កម្ពុជា គឺរក្សាឲ្យបានដាច់ខាត សន្ដិភាព។ សន្ដិភាព គឺតម្លៃស្នូល អាចឲ្យកម្ពុជាយើងបន្តដំណើរ កសាងនូវវិបុលភាពសង្គម មានសិទ្ធិសេរីភាពនិងការរស់រានមានជីវិត មានការអភិវឌ្ឍប្រទេស និងមានអ្វីៗគ្រប់យ៉ាង។ ការសម្រេចចិត្តយ៉ាងត្រឹមត្រូវមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការរួមគ្នារក្សាឲ្យបាននូវសុខសន្តិភាព ស្ថេរភាពនយោយបាយ។ ទន្ទឹមនេះដែរ ឯកឧត្តម បានក្រើនរម្លឹកថា ក្នុងនាមជាសមាជិក សមាជិកាគណបក្ស យើងត្រូវចេះស្វែងយល់នូវស្ថានភាពវិវឌ្ឍន៍សកល និងស្ថានភាពសង្គមកម្ពុជាយើងផ្ទាល់ ថាតើយើងស្ថិតនៅចំណុចណា ហើយតើយើងគួរធ្វើអ្វីខ្លះទៅថ្ងៃមុខ និងជៀសវាងការញាក់ខ្សែពីក្រុមណាមួយដែលនាំឲ្យបង្អាក់ដំណើរកម្ពុជា ឬខូចឧត្តមប្រយោជន៍ជាតិ។

ឯកឧត្តម បានយកឱកាសនេះ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សមាជិក សមាជិកាក្រុមការងារគ្រប់ជាន់ថ្នាក់ ជាពិសេសក្រុមការងារនៅហ្នឹងមូលដ្ឋាន ដែលបានលះបង់ ចូលរួមអស់ពីកម្លាំងកាយចិត្តដើម្បីបុព្វហេតុជាតិ ដែលជាក្ដីសង្ឃឹមសម្រាប់យើងទាំងអស់គ្នា៕ រក្សាសិទ្ធិដោយ: ចេស្តារ

spot_img
×