Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន ឆ្លើយតបនឹងក្រុមជនប្រឆាំងផ្កាប់មុខនៅឯក្រៅប្រទេសដែលបំភ្លៃការពិត និយាយរុកកួន គឺជាពពួកជនគ្មានសារជាតិជាមនុស្ស

spot_img

ភ្នំពេញ ៖ កំពុងរងនូវការសោកសង្រេង និងសោកស្ដាយ ចំពោះប្អូនថ្លៃស្រីរបស់សម្ដេច គឺលោកជំទាវ ប៊ុន សុថា បានធ្វើមរណកាលទៅនោះ ស្រាប់តែក្រុមគ្រួសាររបស់សម្ដេចទទួលរងនូវទង្វើអនុស្សធម៌ពីក្រុមមនុស្សប្រឆាំងផ្កាប់មុខបន្ថែមមួយជាន់ទៀត ធ្វើឱ្យ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ប្រតិកម្មឆ្លើយតបថា ក្រុមដែលបន្តបំភ្លៃព័ត៌មានថា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត កំពុងមានជំងឺជាទម្ងន់ ខណៈប្អូនស្រីពៅទទួលមរណភាពនោះ គឺពពួកនោះ គ្មានសារជាតិជាមនុស្សឡើយ។

នៅលើទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន ផ្ទាល់ នាយប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចតេជោបានលើកឡើងថា ភរិយាខ្ញុំមានបងប្អូន៥នាក់ ស្រី៣នាក់ ប្រុស២នាក់។ បងប្រុសទី៣ ត្រូវប៉ុល ពត សម្លាប់ ពេលនេះប្អូនស្រីពៅមរណភាពដោយសារជំងឺ ក្នុងពេលបងស្រីទីមួយទើបបានមកចូលរួមដោយគាត់មានជម្ងឺផងដែរ។

មុននេះបន្តិច ក្រុមពពួកអាក្រក់នៅក្រៅប្រទេសថា ភរិយាខ្ញុំកំពុងមានជំងឺជាទម្ងន់ ក្នុងពេលដែលភរិយាខ្ញុំមិនបានឃ្លាតឆ្ងាយពីប្អូនស្រីតាំងពីមុនចែកឋានរហូតមកនៅក្នុងក្តារមឈូស។ ខ្ញុំចង់ប្រាប់ទៅជនអាក្រក់ថា បើមេរបស់អ្នកអាក្រក់សូមអ្នករក្សាខ្លួនជាមនុស្ស និងខិតខំរក្សាសុខភាពរបស់អ្នកជាជាងមករករឿងគ្រួសារខ្ញុំ។ ពិតជាអាក្រក់កែមិនបាន ទាំងមេទាំងកូន ដែលគ្មានសារជាតិជាមនុស្សសោះ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×