Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យក្រសួងការបរទេស ៖ ការផ្សាយព័ត៌មានរបស់វិទ្យុ VOA គ្មានការពិត និងមានចេតនានយោបាយកខ្វក់ចំពោះទំនាក់ទំនងកម្ពុជា-ចិន

spot_img

ភ្នំពេញៈ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានធ្វើការច្រានចោល និងបដិសេធចំពោះការផ្សព្វផ្សាយព័ត៌មាន ចោទប្រកាន់គ្មានមូលដ្ឋានច្បាស់លាស់របស់វិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA) កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមចំណងជើងថា “កម្ពុជាស្វែងរកជំនួយបន្ថែមពីចិន ខណៈមានការព្រួយបារម្ភអំពីអន្ទាក់បំណុល” គឺជាការផ្សាយព័ត៌មានខុសពីការពិត និងបំភ័ន្ទសាធារណៈជនក្រោមហេតុផលនយោបាយ និងមានចេតនានយោបាយកខ្វក់ចំពោះទំនាក់ទំនងកម្ពុជា-ចិន។

ឯកឧត្តម អាន សុខខឿន អ្នកនាំពាក្យក្រសួការបរទេសកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ បានធ្វើសន្និសីទកាសែតបកស្រាយបំភ្លឺ លើអត្ថបទរបបស់វិទ្យុសម្លេងសហរដ្ឋអាមរិកចំនួន ៣ចំណុចសំខាន់ៗ ៖
១. ការថ្លែងថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាទៅប្រទេសចិនសប្តាហ៍ក្រោយនេះ ធ្វើឡើងដោយសម្លឹងមើលកម្ចីដើម្បីសាងសង់ផ្លូវរថភ្លើងល្បឿនលឿន នេះគឺជាព័ត៌មានខុសពីការពិត។ ការពិតគឺថាគំរោងនេះនឹងមិនត្រូវគាំទ្រដោយប្រាក់កម្ចីទេ គំរោងនេះនឹងបើកផ្លូវសម្រាប់ការវិនិយោគក្នុងរូបភាព BOT ។

២. របាយការណ៍របស់វិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA) មិនត្រឹមតែពុំមានលក្ខណៈវិជ្ជាជីវៈទេ ថែមទាំងមានការលក្ខណៈបំភ័ន្តដល់សាធារណៈមតិក្នុងន័យនយោបាយ។ ពុំមានលក្ខណៈវិជ្ជាជីវៈ ពីព្រោះអ្នករាយការណ៍របស់សម្លេងសហរដ្ឋអាមេរិក (VOA) ពុំបានផ្ទៀងផ្ទាត់ប្រភពព័ត៌មានដែលខ្លួនទទួលបាន។ ហើយនេះគឺជាឧទាហរណ៍មួយក្នុងចំណោមឧទាហរណ៍ជាច្រើនដែលបង្ហាញពីគុណភាពទាបរបស់អ្នកសារព័ត៌មាន VOA ។
បំភ័ន្ទសាធារណមតិក្នុងន័យនយោបាយ ពីព្រោះអត្ថបទនេះសរសេរឡើងដោយមានចេតនាតែម្តង ។ មានចេតនាយ៉ាងម៉េច? ត្រង់ថា កន្លងមកសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាឯកឧត្តមរដ្ឋមន្ត្រីកម្ពុជាជាច្រើនបានធ្វើការបកស្រាយបំភ្លឺលើគំរោងនេះជាច្រើនលើកច្រើនសារ។

រាជរដ្ឋាភិបាលកម្ពុជាពុំមានបំណងខ្ចីនៅតឹកប្រាក់ឲ្យច្រើនលើសលប់ទៅលើគំរោងបែបនេះទេ គឺរាជរដ្ឋាភិបាលកម្ពុជាតែងតែមានភាពម៉ឺងម៉ាត់នៅក្នុងការគ្រប់គ្រងបំណុលបរទេស ក៏ដូចជាផ្តល់អាទិភាពដលើគំរោងហេដ្ឋារចនាសម្ព័ន្ធដែលបន្ទាន់ននឹងចាំបាច់ដូចជាផ្លូវថ្នល់។
ទោះបីជាមានការពន្យល់ជាច្រើនលើកច្រើនសារក៏ដោយក៏អ្នកសារព័ត៌មាន VOA បានព្រងើយកន្តើយដោយចេតនាចំពោះការបំភ្លឺទាំងអស់នោះ និងបន្តលេងនៅអ្វីដែលគេហៅថានយោបាយកង្វក់ចំពោះទំនាក់ទំនងកម្ពុជាចិន។
ទី៣. ជាថ្មីម្តងទៀត កម្ពុជាសូមស្វាគមន៍នូវការវិនិយោគលើគំរោងនេះ ក្នុងរូបភាពជា BOT ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

spot_img
×