Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដឹងការពិតហើយជុំវិញករណីឃាត.កម្មកា.ប់ស.ម្លាប់បុរសម្នាក់ នៅខណ្ឌដង្កោ ដោយជនសង្ស័យខឹងជនរងគ្រោះ ចាប់រំលោភប្រពន្ធរបស់ខ្លួន

spot_img

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ប្ដីប្រពន្ធ ពាក់ព័ន្ធករណីឃាត.កម្មលើបុរសម្នាក់ បណ្ដាលឲ្យស្លា.ប់ កាលជាង១ខែមុន ចុងឆ្នាំ២០២២ ត្រូវបាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនបាន នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចផ្លូវ១៣០ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំចង្អុលបង្ហាញផ្ទាល់ ពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តមឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងទទួលផែនយុតិធម៌ និងបញ្ជាដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌយ៉ាងយកចិត្តទុកដាក់ ។ ក្រោយពីទទួលបានបទបញ្ជាដឺម៉ឺងម៉ាត់ របស់ឯកឧត្តម នាយឧត្តមសេនីយ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានសហការជាមួយលោក វរសេនីយ៍ឯក អេង សោភា ប្រធានការិយាល័យនគរបាលជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមូលដ្ឋានខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវ រហូតឈានដល់ការកំណត់មុខសញ្ញានិងឃាត់ខ្លួនបានសម្រេច។

ជនសង្ស័យទាំង២នាក់ ទី១ មានឈ្មោះ ពេជ្យ ជីវ័ន្ត ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ ជាប្ដី និងស្រ្តីសង្ស័យមានឈ្មោះ ដា យ៉ា អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ ជាប្រពន្ធ ។

មន្រ្តីជំនាញបានឲ្យដឹងថា ក្រោយពីធ្វើការសាកសួរ ជនសង្ស័យឈ្មោះ ពេជ្យ ជីវ័ន្ត បានសារភាពថា ខ្លួនពិតជាបានកាប់ជនរងគ្រោះដាច់ក្បាលពិតមែន ដោយសារតែការប្រច័ណ្ឌ ព្រោះមានការទំនាក់ទំនងគ្នាជាមួយ ជនរងគ្រោះដែលខ្លួនកា.ប់ស.ម្លាប់ ដូច្នេះក៏រៀបគម្រាងសម្លាប់តែម្ដង។

គួរបញ្ជាក់ផងដែរ កាលពីព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ មានករណីប្រទះឃើញសពបុរសម្នាក់ដេកស្លា.ប់ ក្នុងថ្លុកឈាម ក្នុងកន្លែងលាងរថយន្តមួយកន្លែង ស្ថិតនៅជិតច្រកចូលផ្សារទំនើបជីប ម៉ុង ៥០ម៉ែត្រ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ ។

សមត្ថកិច្ចជំនាញបានបញ្ជាក់ថា សពជនរងគ្រោះជាអំពើឃាត.កម្មដោយជនសង្ស័យកាប់ចំកំភួនជើង ខាងស្តាំ និងក្បាលពីលើ ហើយកាប់ចំកបណ្តាលឲ្យដាច់ សពជនរងគ្រោះខាងលើ សមត្ថកិច្ចបានយកទៅតម្កល់ទុកនៅវត្តឬស្សីសាញ់ ដើម្បីស្រាវជ្រាវរកក្រុមគ្រួសារសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃធ្វើឃាត់ខ្លួន រួចប្រគល់ជូនទៅកម្លាំង នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ សួរនាំដើម្បីកសាងសំណុំរឿងបញ្ជូន ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img
×