Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារ SME ផ្តល់កម្ចីជួយពង្រឹងអាជីវកម្មធុនតូច និងមធ្យមនៅកម្ពុជាប្រមាណជាង ៥០លានដុល្លារ

spot_img

ភ្នំពេញ៖ បច្ចុប្បន្ននេះ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ភីអិលស៊ី. (SME Bank) កំពុងបើកដំណើរការសាខាថ្មីចំនួនពីរ គឺនៅសាខាបាត់ដំបង និងសាខាផ្សារថ្មី ហើយធនាគារគ្រោងនឹងបង្កើតសាខាបន្ថែមទៀតនៅតាមបណ្តាខេត្ត។

បើតាមរបាយការណ៍ធនាគារ SME បានបង្ហាញថា គិតត្រឹមខែធ្នូ ឆ្នាំ២០២២ ធនាគារ បានផ្តល់ប្រាក់កម្ចីដោយផ្ទាល់ចំនួន ៥៣.៤ លានដុល្លារដល់សហគ្រាសចំនួន ២៣១។ កម្ចីទាំងនេះ បានជួយពង្រីកសហគ្រាសធុនតូច និងមធ្យមជាង ២,០០០អាជីវកម្ម​ ខណដែលធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ភីអិលស៊ី. (SME Bank) បានបញ្ចេញប្រាក់កម្ចីជាង២០០ លានដុល្លារ។

របាយការណ៍ បានបញ្ជាក់ទៀតថា ប្រាក់កម្ចីសរុបចំនួន ៤២ លានដុល្លារ ត្រូវបានបញ្ចេញទៅឱ្យសហគ្រាសពាក់ព័ន្ធនឹងវិស័យទេសចរណ៍ចំនួន២៩២ ក្រោមគម្រោងសហហិរញ្ញប្បទានស្ដារទេសចរណ៍ (TRCS) ចំនួន១៥០លានដុល្លារ រហូតមកដល់បច្ចុប្បន្ន ចាប់តាំងពីប្រាក់កម្ចីនេះ បានចាប់ផ្តើមផ្តល់ឲ្យនៅក្នុងខែកក្កដា។

នៅក្នុងរបាយការណ៍ ដែលបានចេញផ្សាយនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំកន្លងទៅ ធនាគារ SME បានបង្កើតភាពជាដៃគូអាជីវកម្មជាមួយសមាគមសហគ្រាសធុនតូច និងមធ្យមចំនួន១០ ដើម្បីលើកកម្ពស់ការផ្តល់ប្រាក់កម្ចីដោយផ្ទាល់ដល់អតិថិជនគោលដៅ។​

ធនាគារ SME bank ក្នុងនាមជាធនាគារគោលនយោបាយ នឹងបន្តស្វែងរកយុទ្ធសាស្រ្តល្អៗ ដើម្បីបន្តផ្តល់វិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា​ ជាពិសេសផ្តោតលើសហគ្រាសក្នុងការផលិត និងកែច្នៃផលិតផលកសិកម្មជាចម្បង៕

spot_img
×