Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះរញ្ជួយដីនៅតួកគី និងស៊ីរី ស.ម្លាប់មនុស្ស រាប់ពាន់នាក់

spot_img

រដ្ឋធានីអង់ការ៉ា (Ankara)៖ គ្រោះរញ្ជួយដី មានកម្លាំងខ្លាំង កម្រិត ៧,៨រ៉ិកទ័រ បានវាយប្រហារទៅលើតំបន់ភាគខាងត្បូង ប្រទេសតួកគី និង ភាគខាងជើង ប្រទេសស៊ីរី កាលពីថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ដោយបានសម្លាប់មនុស្ស យ៉ាងតិច ៣ ៥០០នាក់ និង មនុស្សជាង ១៤ ៤០០នាក់ បានរងរបួស ហើយអ្នកស្រុក ជិត ៨ ០០០នាក់ ត្រូវបានសង្គ្រោះ ចេញពីគំនរអគារបាក់បែករាប់ពាន់ខ្នង។

បណ្ដាញទូរទស្សន៍របស់ចក្រភពអង់គ្លេស BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី៧ ខែកុម្ភៈ ថា លោក ហ៊្វូអាត អូខាយ (Fuat Otkay) អនុប្រធានាធិបតីតួកគី បានបញ្ជាក់ ថា មនុស្ស យ៉ាងតិច ២ ៣៧៩នាក់ ត្រូវបានស.ម្លាប់ និង ១៤ ៤៨៣នាក់ផ្សេងទៀត រងរបួស នៅក្នុងហេតុការណ៍រញ្ជួយដី នៅតួកគី។ ចំណែកអ្នកស្រុក ចំនួន ៧ ៨៤០នាក់ផ្សេងទៀត នៅរស់រានមានជីវិត ហើយត្រូវទាញចេញពីអគារដួលរលំ ចំនួន ៤ ៧៤៨ខ្នង។

ដោយឡែក មនុស្ស ចំនួន ១ ៤៤៤នាក់ផ្សេងទៀត រស់នៅក្នុងប្រទេសស៊ីរី ត្រូវបានរាយការណ៍ ថា ស្លាប់ នៅក្នុងគ្រោះធម្មជាតិដ៏កំណាចនេះដែរ។ នេះមានន័យថា គ្រោះរញ្ជួយដីដ៏មានកម្លាំងខ្លាំងនេះ បានធ្វើឲ្យមនុស្សស្លា.ប់សរុប កើនឡើង ដល់ជាង៣៥០០នាក់ ខណៈកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ កំពុងតែបន្ដនៅឡើយ។

ជាមួយគ្នានេះ អង្គការសុខភាពពិភពលោក (WHO) បានព្រមាន ថា ចំនួនអ្នកស្លាប់ អាចនឹងកើនឡើង លើសពីនេះបន្ថែមទៀត។

អាជ្ញាធរតួកគី បានបញ្ជាក់ ថា ប្រតិបត្ដិការជួយសង្គ្រោះ នៅតំបន់ភាគខាងត្បូង ប្រទេសតួកគី និង ភាគខាងជើង ប្រទេសស៊ីរី ដែលបានសម្លាប់មនុស្សយ៉ាងតិច ៣ ៥០០នាក់ កំពុងតែបន្ដរុករកអ្នកនៅរស់រានមានជីវិត។ គ្រោះរញ្ជួយដី មានកម្រិត 7.8 រ៉ិចទ័រនេះ បានវាយប្រហារ នៅជិតខេត្តហ្កាហ្ស៊ាទេប (Gaziantep) ប្រទេសតួកគី កាលពីរំលងអធ្រាត្រ ឈានចូល ថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ខណៈមនុស្សកំពុងតែលង់លក់ នៅក្នុងដំណេក។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្ដរាយរបស់តួកគី បានអះអាង ថា មនុស្ស ជាង ២ ៣០០នាក់បានស្លាប់ សម្រាប់តែនៅក្នុងប្រទេសតួកគី ក្រោយការរញ្ជួយដីលើកទី១ ហើយមនុស្ស ជាង ១៤ ០០០បានរងរបួស ខណៈមនុស្ស ជាង ១ ៤០០នាក់ផ្សេងទៀត បានស្លាប់ នៅក្នុងប្រទេសស៊ីរី។

ទន្ទឹមគ្នានេះដែរ បណ្ដាមេដឹកនាំនៅលើពិភពលោក បានសន្យា បញ្ជូនជំនួយមនុស្សធម៌ទៅជួយ ក្រោយពេលតួកគី បានចេញនូវការអំពាវនាវដល់អន្ដរជាតិ ដើម្បីជួយដល់ពួកគេ ដែលកំពុងតែប្រឈមមុខនឹងគ្រោះធម្មជាតិដ៏កំណាចនេះ។

សេតវិមាន បានបញ្ជាក់ ថា លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក ភា្លមៗនោះ នឹងនិយាយទៅកាន់សមភាគីតួកគី លោក រេសេប តាយយីប អេដូហ្គេន (Recep Tayyip Erdogan)។

លោកប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ ថា «គាត់មានការសោកស្ដាយយ៉ាងខ្លាំងចំពោះការបាត់បង់អាយុជីវិតរបស់មនុស្ស និង ការបំផ្លិចបំផ្លាញ បង្កឡើងដោយគ្រោះរញ្ជួយដី។ ខ្ញុំបានណែនាំដល់ក្រុមការងាររបស់ខ្ញុំ ឱ្យបន្តតាមដានយ៉ាងដិតដល់ទៅលើស្ថានភាពនេះ នៅក្នុងការសម្របសម្រួល ជាមួយនឹងប្រទេសតួកគី ហើយផ្តល់ជំនួយដែលត្រូវការចាំបាច់បំផុត»៕រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×