Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

UN ៖ ការគោរពសិទ្ធិមនុស្សនៅប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ មានលក្ខណៈកាន់តែល្អប្រសើរច្រើន

spot_img

ភ្នំពេញ ៖ ក្នុងជំនួបជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក Joseph Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា(UN Resident Coordinator Cambodia) បានបញ្ជាក់ថា ការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា មានលក្ខណៈកាន់តែល្អប្រសើរ។

នៅថ្ងៃចន្ទ ទី៦ កុម្ភៈឆ្នាំ ២០២៣ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការសិទ្ធិ មនុស្សកម្ពុជា បានអនុញ្ញាតឱ្យ លោក Joseph Scheuer អ្នកសម្រប​សម្រួល​អង្គការសហប្រជាជាតិប្រចាំកម្ពុជា(UN Resident Coordinator Cambodia) ចូលជួបសម្តែងការគួរសម ក្នុង​ឱកាស​ដែល​លោកទទួលអាណត្តិការងារថ្មីនៅកម្ពុជា។

នៅក្នុងជំនួបនោះ ឯកឧត្តម កែវ រ៉េមី បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការយ៉ាង​ល្អក្នុងវិស័យសិទ្ធិមនុស្ស រវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា​ ជាមួយការិយាល័យអង្គការសហប្រជាជាតិប្រចាំកម្ពុជា ក៏ដូចជា​ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR)​ នាពេលកន្លងទៅ។

ឯកឧត្តមក៏បានបញ្ជាក់ពីជំហរក្នុង​ការ​បន្តកិច្ច​សហការគ្នាទៅថ្ងៃអនាគតផងដែរ។
នៅក្នុងឱកាស​នោះ​ លោក ​Joseph scheuer បានកោតសរសើរ និងថ្លែងអំណរគុណដល់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលតែងតែសហការជាមួយការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សប្រចាំព្រះរាជាណាចក្រកម្ពុជា និង​ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល​កម្ពុជា ដែលយល់ព្រមឱ្យការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​បន្តអាណត្តិរបស់ខ្លួន ដើម្បីបន្តបំពេញ បេសកកម្មក្នុងការជួយរាជរដ្ឋាភិបាលបន្តទៀត។

លោកបានលើកឡើងថា ការគោរពសិទ្ធិមនុស្សនៅកម្ពុជាមាន​លក្ខណៈ​កាន់​តែល្អ​ប្រសើរច្រើន ហើយលោកក៏បានជម្រាបជូននូវគម្រោងនានាក្នុងការរៀបចំកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ឆ្នាំបន្តបន្ទាប់នាពេលអនាគតផងដែរ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img
×