Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្រ្តីកសិកម្ម​​ ណែនាំអភិរក្សធនធានជលផល ជំរុញវារីវប្បកម្ម ការកែច្នៃ និងការផ្លាស់ប្តូរមុខរបរប្រជានេសាទ

spot_img

ភ្នំពេញ៖ របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា នៅឆ្នាំ២០២២ ការនាំចេញផលនេសាទបានចំនួន ៨.០០០តោន ដែលមានចំណូលសរុបជាង ៣៧០លានរៀល។ ការចិញ្ចឹមត្រីអនុវត្តបាន ៣៣ ម៉ឹនតោន ស្មើនឹង ៩១,៨៣%, ការចិញ្ចឹមក្រពើបាន ៣៩ម៉ឺនក្បាលស្មើនឹង ១៣០,៤៧% នៃផែនការប្រចាំឆ្នាំ, បង្កើតបណ្តុំវារីវប្បកម្មបាន ៣៣១កន្លែងមានសមាជិកជាង ១ម៉ឺននាក់ និងបានផ្តល់វិញ្ញាបនបត្របញ្ជាក់ការអនុវត្តវារីវប្បកម្មល្អដល់កសិដ្ឋានបានចំនួន ៨កន្លែង។

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឌិត ទីណា ក្នុងកិច្ចប្រជុំបូកសរុបការងារវិស័យជលផលឆ្នាំ២០២២ តម្រង់ទិស២០២៣ និងលើកទិសដៅ២០២៤ បានណែនាំដល់មន្ត្រីជលផលគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំពង្រឹងការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍធនធានជលផលប្រកបដោយនិរន្តរភាព ដើម្បីរួមចំណែកធានាសន្តិសុខស្បៀង លើកសម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជន ការរីកចម្រើននៃសេដ្ឋកិច្ចសង្គម និងការអភិវឌ្ឍប្រទេសជាតិ។

ឯកឧត្តម ឌិត ទីណា បានណែនាំ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលជលផល ទី១ ពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ទី២ ជំរុញវារីវប្បកម្ម ការកែច្នៃ និងការលើកទឹកចិត្តដល់វិស័យឯកជន និងទី៣ ពង្រឹងសហគមន៍នេសាទ និងការផ្លាស់ប្តូរមុខរបរប្រជានេសាទ។

សូមជម្រាបថា បើតាមរដ្ឋមន្រ្តីកសិកម្ម បានបញ្ជាក់បន្ថែមអំពីការធានានូវសន្តិសុខស្បៀង និងឧត្តមភាពនៃផលិតផល ដែលទាមទារឱ្យមានការយកចិត្តទុកដាក់លើការងារ អនាម័យ ភូតគាមអនាម័យ SPS និងជួយគាំទ្រដល់វិស័យឯកជន ដើម្បីសម្របសម្រួលដល់ការនាំចេញ។ ជាមួយគ្នានេះ អគ្គនាយកដ្ឋានជំនាញចាំបាច់ត្រូវកសាងទំនុកចិត្តដល់ប្រជាជន៕

spot_img
×