Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាកសិករចិញ្ចឹមជ្រូកលក្ខណៈគ្រួសារ អះអាងថា ការចិញ្ចឹមជ្រូកមេយកកូនលក់ ចំណេញតិចតួច

ភ្នំពេញ៖ អ្នកចិញ្ចឹមជ្រូកលក្ខណៈគ្រួសារ បានលើកឡើងថា ការចិញ្ចឹមជ្រូកមេយកកូនលក់ បានចំណេញតិចតួចប៉ុណ្ណោះ។ កសិករចិញ្ចឹមជ្រូកលក្ខណៈគ្រួសារមួយរូប លោក ប៊ុនសិទ្ធិ នៅស្រុកមង្គលបូរី បានអះអាងថា ការចិញ្ចឹមជ្រូកមេ យកកូនចិញ្ចឹមបន្តដើម្បី មិនមានបញ្ហាប្រឈមខ្លាំងលើតំលៃទីផ្សារ ដែលកំពុងធ្លាក់ថ្លៃនោះទេ ដោយគ្រាន់តែចំណេញតិចតួចប៉ុណ្ណោះ បើឲ្យខាត់ មិនខាតនោះទេ។

លោកបានលើកឡើងពីមូលហេតុថា ការចិញ្ចឹមជ្រូករបស់លោកមិនខាត ដោយសារលោកមិនបានចំណាយដើមទុនទៅទិញកូនជ្រូកយកមកចិញ្ចឹមនោះទេ និងបានកែច្នៃចំណីជ្រូក ដោយខ្លួនឯង និងមិនបានពឹងផ្អែកទាំងស្រុងទៅលើចំណីដែលសម្រេចហើយ១០០% លក់លើទីផ្សារ និងមានតំលៃថ្លៃនឹងឡើងរហូតនោះទេ។

សម្រាប់កូនជ្រូក ដែលគាត់ចិញ្ចឹម ចន្លោះពីកើតរហូតដល់លក់ ក្នុងទំងន់ ១០០គីឡូក្រាម ត្រូវចំណាយពេលបួនខែ ហើយលក់ កាត់ថ្លៃចំណាយ អស់ក្នុងជ្រូកចំនួន១០ក្បាល់ ចំណេញបានពីក្បាល។

ចំពោះតំលៃបច្ចុប្បន្នវិញ ជ្រូកមួយគីឡូក្រាមថ្លៃ ៧៥០០រៀល ទៅ៧៨០០រៀល ខុសពីប៉ុន្មានខែមុនៗតំលៃថ្លាក់ចុះដែលជ្រូកមួយគីឡូក្រាម ថ្លៃជាងមួយម៉ឺនរៀល។

លោក បានបន្តថា ការទិញកូនជ្រូក យកមកចិញ្ចឹម និងប្រើចំណីស្រាប់ លក់លើទីផ្សារ ដែលចំណីទាំងនោះចេះតែឡើងថ្លៃរហូត និងតំលៃជ្រូកធ្លាក់ចុះ ធ្វើឲ្យគាត់ខាត់បង់ទាំងពេលវេលា និងថវិកា។ បន្ទាប់មកលោក​ក៏ដូរមកទិញជ្រូកមេ ហើយយកកូនចិញ្ចឹមបន្ត និងការមើលថែបានល្អ ក៏ទទួលបានផលចំណេញ និងអាចឲ្យលោក​ផ្គត់ផ្គងជីវភាពបានប្រសើរផងដែរ៕

×