Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន នឹងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែខ្លាំងក្លា បើទោះជាផ្លាស់ប្ដូរ ឯកអគ្គរាជទូតថ្មី

spot_img

ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាជាមួយ សម្ដេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃពុធ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកអគ្គរដ្ឋទូតថ្មីរបស់ជប៉ុន ដែលត្រូវបានតែងតាំងថ្មីចូលមកបំពេញបេសកកម្មនៅកម្ពុជា បានប្ដេជ្ញាថា នឹងធ្វើកិច្ចការជាមួយកម្ពុជា ជាពិសេស កិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅខ្លាំងក្លាថែមទៀត។

ការប្ដេជ្ញានេះធ្វើឡើង ខណៈពេល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យ លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរដ្ឋទូត ទើបតែងតាំងថ្មីរបស់ជប៉ុន ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

សូមបញ្ជាក់ថា លោក អ៊ូអិណុ អាត់ស៊ូស៊ី ត្រូវបានរដ្ឋាភិបាលជប៉ុន តែងតាំងជាឯកអគ្គរដ្ឋទូតជប៉ុនថ្មី ប្រចាំនៅកម្ពុជា ជំនួសលោក មីកាមិ ម៉ាសាហីរ៉ូ ដែលបានផុតអាណត្តិបេសកកម្ម។ លោក អ៊ូអិណុ អាត់ស៊ូស៊ី បានអញ្ជើញ មកដល់ប្រទេសកម្ពុជា កាលពីដើម ខែមករា ឆ្នាំ២០២៣។

ឆ្នាំ២០២៣នេះ គឺជាខួប៧០ឆ្នាំនៃទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន, លោក អ៊ូអិណុ អាត់ស៊ូស៊ី នឹងមានបេសកកម្មពិសេសនៅក្នុងឆ្នាំ២០២៣នេះ ជំរុញសកម្មភាពនានា ដើម្បីអបអរសាទរដល់ខួបនៃទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន ជាពិសេស ការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×