តាមរ៉យទ័រ នៅថ្ងៃទី២៦មិថុនា តុលាការកំពូលអាមេរិកបានគាំទ្របទបញ្ជាហាមឃាត់មិនឱ្យពលរដ្ឋប្រទសអ៊ិស្លាមមួយចំនួនចូលមកអាមេរិកបរបស់ប្រធានាធិបតីDonald Trump។
តុលការកំពូលអាមេរិក
តុលាការខាងលើបានធ្វើការបោះឆ្នោតអនុម័តលើបទបញ្ជានេះដោយសំឡេងគាំទ្រ៥ និងប្រឆាំង៤សំឡេង។
នេះត្រូវបានចាត់ទុកជាជោគជ័យសំខាន់បំផុតរបស់ប្រធានាធិបតីត្រាំ គិតចាប់តាំពីលោកឡើងកាន់អំណាចមក ហើយតាមរយៈនោះវានឹងបញ្ចប់ការជជែកវែកញែកយ៉ាងតឹងតែងនៅតុលាការទាំងឡាយជុំវិញបញ្ហាថា តើគោលនយោបាយនេះវាជាការហាមឃាត់មួយមិនស្របច្បាប់សំដៅលើជនអ៊ិស្លាមដែរឬទេ៕
សូយន