Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកតាអាយុជាង ៨០ឆ្នាំ បានសម្រេចបំណងប្រាថ្នារបស់ខ្លួន ក្នុងការនាំយកវត្ថុបុរាណជាប៉ាន់តែអាយុប្រមាណ១២០ឆ្នាំ ជូនសម្តេចតេជោ ហ៊ុន

spot_img

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលវត្ថុអនុស្សាវរីយ៍(ប៉ាន់តែបុរាណ)មួយ ពីលោកតា ឡុង សារឿន និងលោកយាយ យស ហៀក រស់នៅសង្កាត់ចោមចៅ ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ការទទួលវត្ថុអនុស្សវត្ថុបុរាណ នេះគឺសម្រាប់តម្កល់ទុកនៅក្នុងសារមន្ទីរជាតិ។

វត្ថុបុរាណ(ប៉ាន់តែ)នេះ ធ្វើអំពីដីនិងស្ពាន់ ដោយរចនាបទសិល្បៈចិន នាសតវត្ស១៩-២០ ដែលមានប្រភពដើមពីភូមិកំផែង ស្រុកព្រៃកប្បាស ខេត្តតាកែវ។

សម្តេចតេជោ បានស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះលោកតា ទ្រី និងក្រុមគ្រួសារ ដែលបានយកវត្ថុបុរាណដ៏មានតម្លៃជូនសម្តេចទុកជាអនុស្សាវរីយ៍។

ក្នុងឱកាសនោះ លោកតា ទ្រី អាយុ ៨២ឆ្នាំ រស់នៅសង្កាត់ចោមចៅ រាជធានីភ្នំពេញ បានបង្ហាញក្តីរំភើបរីករាយជាខ្លាំង បានជួបសម្តេចតេជោនាយករដ្ឋមន្ត្រី។ លោកតា បានបញ្ជាក់ថា ការប្រគល់ប៉ាន់តែ ដែលជាវត្ថុបុរាណដ៏មានតម្លៃ ជូនសម្តេចតេជោ គឺជាបំណងប្រាថ្នាដ៏ធំមួយសម្រាប់លោកតា។ ឥឡូវបំណងប្រាថ្នានេះ បានសម្រេចហើយ។

ក្នុងឱកាសនោះ លោកតា ទ្រី ក៏បានសម្តែងក្តីដឹងគុណ និងគោរពស្ញប់ស្ញែងចំពោះការដឹកនាំ និងការបម្រើជាតិមាតុភូមិ មិនខ្លាចការនឿយហត់ ធ្វើឱ្យជាតិមានការរីកចម្រើន និងជួបសុខសន្តិភាពរយៈពេលជាង ៤០ឆ្នាំមកនេះ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img
×