Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជានៅតែអាចទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុនជាង៥៥ លានដុល្លារ នៃគម្រោងវិនិយោគថ្មីចំនួន ១១ ក្រុមហ៊ុន នៅដើមឆ្នាំ២០២៣នេះ

spot_img

ភ្នំពេញ៖ ប្រទេសកម្ពុជា នៅតែទទួលបានគម្រោងវិនិយោគថ្មីចំនួន ១១​ក្រុមហ៊ុន នៅដើមឆ្នាំ២០២៣នេះ ដែលមានដើមទុនសរុបជាង ៥៥ លានដុល្លារ និងបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។

គម្រោងវិនិយោគចំនួន១១នេះ មានស្ថិតនៅដូចជា ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខេត្តព្រះសីហនុ និងរាជធានី ភ្នំពេញ ដែលនឹងវិនិយោគគ្របដណ្តប់លើការផលិតសម្លៀកបំពាក់ ស្បែកជើង កាបូប និងគ្រឿងសង្ហារឹមធ្វើពីដែក សម្ភារការិយាល័យ និងឧបករណ៍កីឡាជាដើម។

អ្នកជំនាញបានលើកឡើងថា បើទោះបីជាស្ថានភាពសេដ្ឋកិច្ចពិភពលោកកំពុងបន្តរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ១៩ និងសង្គ្រាមរវាងប្រទេសរុស្ស៊ី-អ៊ុយក្រែន ក៏ចំនួនក្រុមហ៊ុន ដែលចូលមកវិនិយោគនៅកម្ពុជានៅតែកើនឡើងជាបន្តបន្ទាប់។

អ្នកជំនាញ បន្តថា មូលហេតុដែលធ្វើឱ្យកម្ពុជានៅតែអាចទាក់ទាញអ្នកវិនិយោគ មកបណ្តាក់ទុន គឺច្បាប់វិនិយោគថ្មីមានលក្ខណៈអំណោយផល, កិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលកម្ពុជាបានចុះហត្ថលេខា និងចូលជាធរមានរួចមកហើយ ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន, កម្ពុជា-កូរ៉េខាងត្បូង និងកិច្ចព្រមព្រៀង RCEP ព្រមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលកម្ពុជាកំពុងធ្វើជាមួយប្រទេសមួយចំនួនទៀត។ ប្រទេសកម្ពុជា កំពុងស្ថិតនៅលើផ្លូវដ៏ល្អ ក្នុងការទាក់ទាញឱ្យអ្នកវិនិយោគមកបណ្តាក់ទុន។

យោងតាមសេចក្តីប្រកាសព័ត៌មាន ដែលបានចេញដោយ CDC បានឲ្យដឹងថា គម្រោងដែលបានអនុម័តថ្មីទាំង ១១នេះ ត្រូវបានគេរំពឹងថា នឹងបង្កើតការងារបានចំនួន ១២,៧១០កន្លែង សម្រាប់ពលរដ្ឋក្នុងស្រុក៕

spot_img
×