Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរខេត្តព្រះសីហនុ ស្នើឱ្យពលករមកធ្វើការស្របច្បាប់ ដើម្បីកុំឱ្យមានជនខិលខូចឆ្លៀតឱកាសក្នុងការកេងប្រវ័ញទៅលើកម្លាំងពលកម្ម

spot_img

ព្រះសីហនុ៖ ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ហើយរដ្ឋបាលខេត្ត ចង់បានក្រុមហ៊ុនជាច្រើន ចូលមកវិនិយោគលើវិស័យទេសចរណ៍ និងវិស័យមួយចំនួន។

ពាក់ព័ន្ធនិងវិស័យទេសចរណ៍ ថ្មីៗនេះ អាជ្ញាធរកម្ពុជា បានស្នើសុំឱ្យអគ្គកុងស៊ុលវៀតណាមជួយជំរុញជើងហោះហើរត្រង់ ពីរដ្ឋធានីហាណូយប្រទេសវៀតណាម មកកាន់ខេត្តព្រះសីហនុ ព្រោះថាខេត្តព្រះសីហនុ ក៏មានទំនាក់ទំនងទេសចរណ៍តាមផ្លូវទឹករួចមកហើយដែរ។ ទន្ទឹមនិងនោះ បានស្នើសុំជួយសម្របសម្រួល ដើម្បីទៅធ្វើទស្សកិច្ចនៅខេត្តបាក់លីវ ប្រទេសវៀតណាម ដែលជាខេត្តសម្ព័ន្ធមេត្រីភាពជាមួយនឹងខេត្តព្រះសីហនុ។ 

បច្ចុប្បន្ន ខេត្តព្រះសីហនុ មានក្រុមហ៊ុនវិនិយោគលើវិស័យទេសចរណ៍ជាង ២០០ ក្រុមហ៊ុន កំពុងធ្វើប្រតិបត្តិការ​អាជីវកម្មរបស់ខ្លួននៅទីនេះ រួមនិងគម្រោងវិនិយោគផ្សេងៗតៀត។ 

ស្របពេលលដែលខេត្តព្រះសីហនុ មានគម្រោងវិនិយោគធំៗ ដែលផ្តល់ការងារជាច្រើនកន្លែងដល់ពលរដ្ឋ​ក្នុងស្រុក អភិបាលខេត្តព្រះសីហនុ បានស្នើសុំឱ្យពលករ មកធ្វើការនៅខេត្តព្រះសីហនុដោយស្របច្បាប់ ដើម្បីកុំឱ្យមានជនខិលខូច ឆ្លៀតឱកាសកេងប្រវ័ញទៅលើកម្លាំងពលកម្ម ហើយទាមទារឱ្យមានការចូលរួមទាំងអស់គ្នា ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ទន្ទឹមនោះត្រូវបង្កើតកិច្ចសហប្រតិបត្តិការ និងជួយបញ្ចៀបការយល់ដឹងស្តីអំពីច្បាប់កម្ពុជា ដែលពួកគាត់មកធ្វើការនៅខេត្តព្រះសីហនុ ត្រូវគោរពតាមច្បាប់របស់កម្ពុជា ដើម្បីសុខដុមនីយកម្មទាំងអស់គ្នា។​

 ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា កម្ពុជាបានសិក្សាអំពីរំហូរជនបរទេស ដែលចូលរមករកការងារខេត្តព្រះសីហនុដោយខុសច្បាប់ ហើយរដ្ឋបាលខេត្តអនុវត្តតាមផ្លូវច្បាប់។

គួរបញ្ជាក់ថា បើតាមអភិបាលខេត្ត បានឲ្យដឹងថា ក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះ កីឡាស៊ីហ្គេម ឆ្នាំ២០២៣  រាជរដ្ឋាភិបាលកម្ពុជា បានជ្រើសរើសខេត្តព្រះសីហនុ ជាកន្លែងប្រកួតកីឡាស៊ីហ្គេម លើវិញ្ញាសាចំនួន៣ ក្នុងនោះ មានដូចជា កីឡាម៉ូតូទឹក កីឡាទូកក្តោង និងកីឡាបាល់ទះលើឆ្នេរខ្សាច់៕

spot_img
×