Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

EC បើក​ការស៊ើបអង្កេត​ករណី​សន្ទនា​ទូរស័ព្ទ​របស់លោក ថាក់ស៊ីន ទាក់​ទង​ជាមួយ​​​បណ្តា​អ្នកនយោបាយ​ភឿ​ថៃ​

spot_img

​គណៈកម្មការ​បោះឆ្នោត (EC) កំពុងបើក​ការស៊ើបអង្កេត​ករណី​នៃ​ការសន្ទនា​តាម​ទូរស័ព្ទ​ថ្មីៗ របស់​អតីត​នាយករដ្ឋមន្ត្រី​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ទៅកាន់​ក្រុម​អ្នកនយោបាយ​ភឿ​ថៃ ដែល​ត្រូវបាន​គេ​រិះគន់ថា ជា​ការធ្វើអន្តរាគមន៍​ខុសច្បាប់​នៅក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​គណបក្ស​នេះ ។​

​អគ្គលេខាធិការ EC លោក Jarungvith Phumma បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា លោក​បានតែងតាំង​អនុប្រធាន​របស់លោក គឺ​លោក Sawaeng Boonmee ឱ្យ​ដឹកនាំ​ការស៊ើបអង្កេត​រក​ការពិត​អំពី​ហេតុការណ៍​នេះ ។ ក្រោម​ច្បាប់​គណបក្សនយោបាយ​ថ្មី នោះ​គណបក្ស​ត្រូវ​ហាមឃាត់​មិន​អនុញ្ញាត​ឲ្យ​អ្នក​មិនមែនជា​សមាជិក​ណា​ម្នាក់ ឬ អ្នក​ខាងក្រៅ ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ពួកគេ ដោយផ្ទាល់ ឬ​ដោយ​ប្រយោល ។ គណបក្សនយោបាយ​ណាមួយ​ដែល​ត្រូវបាន​រកឃើញថា កំពុង​រំលោភបំពាន​លើ​ហានិភ័យ​នៃ​មាត្រា នឹង​ត្រូវបាន​រំលាយចោល ដោយ​បញ្ជា​របស់​តុលាការ​ធម្មនុញ្ញ ។​

​លោក ថាក់ស៊ីន ដែល​បាន​និរទេស​ខ្លួនឯង​នៅក្រៅ​ប្រទេស តាំងពី​ឆ្នាំ ២០០៨ កាលពី​សប្តាហ៍​មុននេះ បាន​ចូលរួម​នៅក្នុង​ការសន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​អ្នកនយោបាយ​ភឿ​ថៃ ខណៈដែល​លោក​កំពុង​នៅ​ទីក្រុង​ឡុង​ដ៏ ដើម្បី​អបអរសាទរ​ថ្ងៃកំណើត​របស់​ប្អូនស្រី​របស់លោក ដែល​ក៏​ជា​អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោកស្រី យី​ង​ឡាក់ ស៊ីណាវ៉ាត្រា ។​

​នៅក្នុង​កិច្ចសន្ទនា​ដែល​ត្រូវបាន​កត់ត្រា​នៅក្នុង​វីដេអូ និង​ការផ្សាយ​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ លោក ថាក់ស៊ីន ត្រូវបាន​គេ​លឺ​និយាយ​ព្យាករណ៍​អំពី​ជ័យជំនះ​នៃ​ការបោះឆ្នោត​របស់​គណបក្ស​ភឿ​ថៃ និង​ព្រមាន​ទៅដល់​បណ្តា​អតីត​សមាជិកសភា​របស់ខ្លួន​ដែល​បាន​រត់ទៅរក​គណបក្ស​កាន់ជើង​រដ្ឋាភិបាលយោធា​ថា ពួកគេ​នឹង​ប្រឈម​ការបាត់បង់​ការបោះឆ្នោត ។​

​លោក ថាក់ស៊ីន ពុំមាន​តួនាទី​អំណាច​ណាមួយ​ទៀត នៅក្នុង​គណបក្ស​ភឿ​ថៃ​ទេ ប៉ុន្តែ លោក​នៅតែមាន​ឥទ្ធិពល​ខ្លាំង​នៅក្នុង​គណបក្ស​នេះ ដែល​ត្រូវបាន​​ហៅថា «​បងធំ​» ដោយ​អ្នក​សមាជិក​អ្នកនយោបាយ​ជាច្រើន​របស់​បក្ស​នេះ ៕ ឧត្តម

spot_img
×