Saturday, December 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចក្រឡាហោម ស ខេង ដឹកនាំកិច្ចប្រជុំ ស្ដីពីកិច្ចការពារសន្តិសុខ និងសណ្ដាប់ធ្នាប់ ក្នុងពិធីប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងកីឡាជនពិការអាស៊ានប៉ារ៉ាហ្គេមលើកទី១២

ភ្នំពេញ : សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី នាថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពីកិច្ចការពារសន្តិសុខ និងសណ្ដាប់ធ្នាប់ ក្នុងពិធីប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងកីឡាជនពិការអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងមហាផ្ទៃ។

ថ្លែងក្នុងពិធីនេះសម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថាព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣នេះ នឹងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ប្រតិភូកីឡា និងមហាជនជាតិ និងអន្តរជាតិជាច្រើន ទាមទារឱ្យមានការពង្រឹងសន្តិសុខ និងសណ្ដាប់ធ្នាប់បានល្អប្រសើរ ដើម្បីរួមចំណែកធ្វើឱ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យ។

សម្ដេចក្រឡាហោម មានប្រសាសន៍ថាកម្ពុជាបានខកខានរៀបចំជាច្រើនឆ្នាំមកហើយ ក្រោយពីបានចូលជាសមាជិកប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន ដូច្នេះការប្ដេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធលើការងារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈពិតជាមានសារៈសំខាន់ ពិសេសកិច្ចការពារសុវត្ថិភាពទាំងនៅកន្លែងប្រកួតនៅរាជធានីភ្នំពេញ និងខេត្ត។

នាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងប្រធានគណៈកម្មការសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ នៃគណៈកម្មាធិការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២(CAMSOC)បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម នាយករដ្ឋមន្រ្តីស្ដីទី និងអង្គប្រជុំ អំពីផែនការការពារសន្តិសុខ និងសណ្ដាប់ធ្នាប់។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត មានប្រសាសន៍ថាផែនការនេះ បានកសាងឡើងផ្អែកលើមូលដ្ឋាន ៣ចំណុច រួមមានការវាយតម្លៃពីសភាពការណ៍ក្នុង និងក្រៅប្រទេស ការអនុលោមតាមកម្មវិធីសន្តិសុខ និងការសិក្សាផ្ទាល់អំពីភូមិសាស្រ្ត ប្រជាសាស្រ្ត និងស្ថានភាពជាក់ស្ដែង ដើម្បីការពារឱ្យបានជាដាច់ខាតនូវសន្តិសុខ និងសណ្ដាប់ធ្នាប់ ដើម្បីបង្កើនកិត្យានុភាពកម្ពុជា។

សូមបញ្ជាក់ថាព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ នឹងប្រារព្ធធ្វើឡើង ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ ព្រឹត្តិការណ៍នេះ មានការចូលរួមពីប្រតិភូកីឡាមកពី១២ប្រទេស រួមមានប្រទេសសមាជិកអាស៊ានបូកទាំងទីម័រឡេស្តេ និងប្រទេសអូស្ត្រាលីដែលបានបញ្ជូនប្រតិភូកីឡាបាល់ទាត់ ៕រក្សាសិទ្ធិដោយ:សុវណ្ណារិទ្ធ

×