ចិន៖ ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជិនពីង បានអរគុណចំពោះសម្តេចតេជោ ដែលបានប្រកាសជាសាធារណៈថា បើខ្ញុំមិនពឹងចិនទេ តើឲ្យខ្ញុំទៅពឹងអ្នកណា?។ ឯកឧត្តម ស៊ី ជិនពីង បានឧបត្ថម្ភជំនួយឥតសំណងមានទឹកប្រាក់ ៣០០លានយ័ន ចំពោះគម្រោងផ្លូវដែកកម្ពុជា ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ ក្នុងជំនួបគ្នាដែលបានចំណាយពេលប្រមាណ១០០នាទី មេដឹកនាំនៃប្រទេសទាំងពីរ បានឯកភាពគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរ ឈានដល់ចំណុចកំពូលថ្មីមួយទៀត។

នៅចំពោះមុខមេដឹកនាំកំពូលរបស់ចិន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ជំនួយរបស់ចិន មិនត្រឹមតែជួយដល់ការអភិវឌ្ឍន៍របស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែបានជួយពង្រឹងឯក និងលើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចបែបនេះ នៅក្នុងជំនួបពិភាក្សាការងារទ្វេភាគីជាមួយលោក ស៊ី ជីនពីង ប្រធានាធិបតីចិន នាព្រឹកថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។
ក្រៅតែពីជជែកលើបញ្ហាទំនាក់ទំនងទ្វេភាគី និងអន្តរជាតិ ក៏ដូចជាការពង្រឹងកិច្ច សហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មហើយនោះ លោក ស៊ី ជីនពីង បានបង្ហាញការគាំទ្រជំហរគោលនយោបាយបរទេសរបស់កម្ពុជា ដែលប្រកាន់យកឯករាជ្យ និងបូរណភាពទឹកដី។

ទាក់ទិនការលើកឡើងរបស់ឯកឧត្តមប្រធានាធិបតីចិន សម្តេចតេជោ បានឆ្លើយតបថា ជំនួយរបស់ចិន មិនត្រឹមតែចូលរួមចំណែកដល់ភាពរីកចម្រើនបស់កម្ពុជាប៉ុណ្ណោះទេ តែបានរួមចំណែកដល់ការពង្រឹងឯករាជ្យភាព និងលើកមុខមាត់កម្ពុជាលើឆាក អន្តរជាតិផងដែរ។
សម្តេចតេជោ បានគូសបញ្ជាក់ថែមទៀតថា សេដ្ឋកិច្ចកម្ពុជា អាចងើបឈរឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ១៩ ដោយសារកាយវិការ និងការជួយឧបត្ថម្ភរបស់ប្រទេសចិន ក្នុងការផ្តល់វ៉ាក់សាំង។ បើមិនមានវ៉ាក់សាំងចាក់ស្រោយ ដែលផ្តល់ដោយភាគីចិនទេនោះ មិនដឹងថា ប្រជាជនកម្ពុជាមានវាសនាបែបណានោះទេ។ ជាពិសេសកម្ពុជា បា នបើកសេដ្ឋកិច្ច និងប្រទេសឡើងវិញកាលពីថ្ងៃទី១ ខែវច្ឆិកា ឆ្នាំ២០២១។
ក្នុងជំនួបនេះ លោកប្រធានាធិបតីចិន ស៊ី ជិនពីង បានបង្ហាញការពេញចិត្ត ហើយអរគុណសម្តេចតេជោ ដែលបានប្រកាសជាសាធារណៈថា បើខ្ញុំមិនពឹងចិនទេ តើឲ្យខ្ញុំទៅពឹងនរណា?៕រក្សាសិទ្ធិដោយ ៖ សុទ្ធលី








