Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្មេងប្រុស​ម្នាក់ ដែល​ត្រូវ​ចិញ្ជឹម​បីបាច់​ដោយ​សត្វកង​គូ​រូ ត្រូវ​គេ​រកឃើញ​ក្នុងប្រទេស​អូស្ត្រាលី​

spot_img

​អាជ្ញាធរ​អូស្ត្រាលី បាន​ចាប់​បាន​ក្មេងប្រុស​ម្នាក់​ដែល​រស់នៅ​ក្នុង​ព្រៃ​ជាមួយនឹង​សត្វ​កង​គូ​រូ​ជាច្រើន​ ​នៅក្នុង​រដ្ឋ New South Wales​។ ក្មេង​ប្រុស​នោះ​មាន​លក្ខណៈ​កាច​ដូច​ជា​សត្វ​អញ្ជឹង នៅពេល​គេ​​ចាប់បាន​។​

​មុន​ពេល​ចាប់បាន​ក្មេង​ប្រុស​រស់នៅ​ជាមួយ​សត្វ​នោះ មាន​មនុស្ស​ជាច្រើន ក៏ដូចជា​សេចក្តី​រាយណ៍​​មក​ហូរហែរ​ដែរ​ថា ពួកគេ​បាន​ឃើញ​មាន​ក្មេងប្រុស​ម្នាក់​រស់នៅ​ជាមួយ​សត្វ​នៅក្នុង​តំបន់​ខាងលើ​។​

​ក្មេង​ប្រុស​នោះ​ត្រូវបាន​គេ​ប្រទះ​ឃើញ​ថា ហែរ​ហម​ដោយ​សត្វ​កង​គូ​រូ​មួយក្រុម ដែល​ទំនង​គេ​ជឿជាក់ថា​ ​ក្មេង​នោះ​ត្រូវ​បាន​ចិញ្ជឹម​ដោយ​ពួក​សត្វ​នោះ​តែម្តង​។​

​បន្ទាប់ពី​ចាប់បាន គេ​បញ្ជូន​ក្មេងប្រុស​ដែល​មាន​អាយុ ប្រហែល ៤​ទៅ ៦​ឆ្នាំ ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ​ ​ដើម្បី​រងចាំ​ការកំណត់​អាយុ និង​អត្តសញ្ញាណ​របស់​ក្មេង​នោះ​។​

​ប៉ូលិស​បញ្ជាក់ថា “​ក្មេង​ប្រុស​នោះ​មានការ​ភ័យ​ខ្លាំង និង​កាច​ដូច​សត្វ​នៅពេល​មនុស្ស​ដើរចូល​​ទៅជិត​គេ​។ ហើយ​ការ​ចាំ​គេ ក៏​មាន​ការពិបាក​ខ្លាំង​ដោយសារតែ​មាន​សត្វ​កង​គូ​រូ​មួយក្រុម ការពារ​​គេ​”​។​

​ម្ចាស់​កសិដ្ឋាន​ជាច្រើន បាន​រាយការណ៍​ថា ពួកគេ​បាន​ឃើញ​ក្មេង​ប្រុស​នោះ​ដើរ​ជាមួយ​នឹង​កង​គូ​រ៉ូ​ ​នៅ​តាម​កសិដ្ឋាន​របស់​ពួកគេ ដើររក​ផ្លែឈើ​ធ្លាក់ គ្រាប់​ផ្លែឈើ​ជាដើម​។ កាលពី​ខែ​មេសា កន្លងទៅ​​បុរស​ម្នាក់​ក៏បាន​អះអាង​ផងដែរ​ថា គាត់​បាន​ឃើញ​ក្មេង​ប្រុស​ខាងលើ​ស្ថិតនៅ​ដី​របស់​គាត់ ហើយ​ក្មេង​​ប្រុស​នោះ​ស៊ី​ស្មៅ និង​ផ្កា​ជាមួយនឹង​សត្វ​៕​ សុភ័ក្ត្រ

spot_img
×