Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ដែល​ប្រដាប់​ភេទ​ខ្សោយ​គប្បី​ចងចាំ គឺ​ផ្សំ​ជំនួយ​ពី​ខ្ញី​

​ខ្ញី​ពុំ​ត្រឹមតែ​ជា​គ្រឿងទេស និង​ជា​បន្លែ​ទេ ដែល​នរណាៗ​ក៏​ធ្លាប់​ស្គាល់ វា​ពុំ​ត្រឹម​ជួយ​ផ្សំ​ជា​អាហារ​ដ៏​ឆ្ងាញ់​ពិសារ​ប៉ុណ្ណោះ​ទេ ថែម​ជា​ឱសថ​ដ៏​ល្អ​សម្រាប់​សុខភាព ។​

​ប្រសិទ្ធភាព​របស់​ខ្ញី ក្នុង​ការព្យាបាល​ជំងឺ​ខ្សោយ​ប្រដាប់ភេទ

​សារធាតុ​ដែល​មាន​នៅក្នុង​ខ្ញី វា​ជួយ​ឲ្យ​ចរាច​រឈាម​បាន​ល្អ សរសៃឈាម​រីក រំញោច​ដល់​ការ​កន្ត្រាក់​នៃ​សរសៃឈាម​ក៏​មានន័យថា វា​ជួយ​ដោះស្រាយ​បញ្ហា​ខ្សោយ​ប្រដាប់​ភេទ​របស់​បុរស ។​

​អ្នកជំនាញការ​បាន​វាយតម្លៃថា ការចុះ​ខ្សោយ​នៃ​ចរាចរ​ឈាម​គឺជា​មូលហេតុ​ចម្បង​នាំឲ្យ​កើតរោគ​អសមត្ថភាព​ផ្លូវភេទ​របស់​បុរស ។ ហេតុនេះ​ខ្ញី​ស្រស់​គឺជា​ឱសថ​ពិសេស​ដែល​គ្រូពេទ្យ​បុរាណ​ប្រើប្រាស់​វា ដើម្បី​ព្យាបាល​ជំងឺ​ខ្សោយ​ប្រដាប់ភេទ ។ ការស្រាវជ្រាវ​របស់​គ្រូពេទ្យ​បុរាណ​បានបង្ហាញ​នូវ​រូបមន្ត​ចំនួន ៤​គឺ ៖

​រូបមន្ត​ទី​១ ៖ វា​គឺ​ងាយស្រួល​បំផុត អ្នក​គ្រាន់តែ​យក​ខ្ញី​មួយ​បន្ទះ​ដំ​ឲ្យ​ខ្ទេច រួច​យកមក​បៀម​ក្នុង​មាត់​មុនពេល​គេង​ឲ្យបាន ១០​នាទី វា​នឹង​ជួយ​កែសម្រួល​អា​ការៈទន់ខ្សោយ​នៃ​ប្រដាប់ភេទ ។​

​រូបមន្ត​ទី ២ ៖ ទឹក​ខ្ញី និង​ទឹកឃ្មុំ

​របៀប​ធ្វើ ៖ យក​ខ្ញី​មក​លាង​ឲ្យ​ស្អាត​កោស​សំបក​ចេញ រួច​គៀប​យក​ទឹក​វា​ឲ្យបាន ២​ស្លាបព្រា​បាយ ។ បន្ទាប់​មក​កូរ​លាយ​ជាមួយ​ទឹកឃ្មុំ​តាម​ចំណូលចិត្ត ។ ពិសារ​បែបនេះ ១​ថ្ងៃ​/៣​ដង អ្នក​នឹង​ទទួលបាន​ប្រសិទ្ធភាព​ពី ២-៣ ខែ​ក្រោយ​មក ។​

​រូបមន្ត​ទី ៣ ៖ ទឹក​ខ្ញី ទឹកឃ្មុំ និង​ពងមាន់

​របៀប​ធ្វើ ៖ យក​ទឹក​ខ្ញី ១​ស្លាបព្រា​បាយ លាយ​ជាមួយ​ទឹកឃ្មុំ​ល្មម​តាម​ចំណូលចិត្ត រួច​កូ​រលាយ​ជា​មួយនឹ​ង​ស៊ុត​មាន់ស្ងោរ​ឆ្អិន ២​គ្រាប់ ។ ពិសារ​ចែក​វា​ជា ៣​ចំណែក រួច​ពិសារ​ក្នុង ១​ថ្ងៃ​/៣​ដង ។

​រូបមន្ត​ទី​៤ ៖ ក្រពះត្រី​ក្រៀម ស្ងោរ​ជាមួយ​ខ្ញី​

​របៀប​ធ្វើ ៖ យក​ក្រពះ​ត្រី​ក្រៀម ៣០​ក្រាម ខ្ញី​មួយ​មើ​ម ផ្លែ​ប៉ោម​ក្រហម​ពី 3-5​ផ្លែ ។ យក​ក្រពះ​ត្រី​ក្រៀម​មក​ត្រាំ​ឲ្យ​រីក រួច​យក​វា​មក​ហាន់​ដូច​សរសៃ​នំ​បញ្ចុក ។ ចំណែក​ខ្ញី​និង​ផ្លែ​ប៉ោម​លាង​ឲ្យ​ស្អាត រួច​ដាក់​វត្ថុធាតុដើម​ទាំងអស់​ចូល រួច​ប្រើ​ភ្លើង​តិច រម្ងាស់​វា​រយៈពេល ៣​ម៉ោង ។ គប្បី​បរិភោគ​មួយថ្ងៃ ៣​ដង និង​ជា​ប្រចាំ នោះ​នឹង​ទទួលបាន​លទ្ធផល​ជា​ទី​គាប់​ចិត្ត ។​

​បណ្តាំ ៖ អ្នក​មាន​សម្ពាធ​ឈាម​ខ្ពស់ ជំងឺ​បេះដូង ពុំ​ត្រូវ​បរិភោគ​ខ្ញី​ច្រើន​ហួសហេតុ​ឡើយ ព្រោះថា​សមាសធាតុ​នៅក្នុង​ខ្ញី​ស្រស់​វា​អាច​បណ្តាល​ឲ្យ​សម្ពាធ​ឈាម​កើនឡើង ហេតុ​គប្បី​ប្រើប្រាស់​ខ្ញី​ក្នុង​បរិមាណ​តិចតួច​ប៉ុណ្ណោះ ។

​ហាម​ចំពោះ​អ្នក​ដែល​កំពុង​គ្រុន​ក៏​ពុំគប្បី​ពិសារ​វា​ដែរ អ្នក​ដែល​មាន​ជំងឺ​រលាក​ផ្លូវអាហារ ឈាមរាវ ឬ​ត្រៀម​វះកាត់ ក៏​ពុំគប្បី​បរិភោគ​វា​ឡើយ ។​

​អ្នក​មាន​ជំងឺ​បេះដូង ទឹកនោម​ផ្អែម គប្បី​បរិភោគ​ខ្ញី​ឲ្យមាន​កម្រិត​មិន​ត្រូវ​ឲ្យ​ច្រើន​ហួសហេតុ​ពេក​ទេ ៕ លី​សា​

×