Saturday, December 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ភោធសមិទ្ធិផលនានា នៅវត្តអង្គវៀន

កំពង់ស្ពឺ ៖ យោងតាមកម្មវិធីបុណ្យ បានបញ្ជាក់ថា ខ្ញុំព្រះករុណា អាត្មាភាព ជាព្រះថចៅអធិការ រួមនិងអាចារ្យគណៈកម្មការ ពុទ្ធបរិស័ទចំណុះជើង វត្តអង្គវៀន ព្រមទាំងពុទ្ធបរិស័ទ្ធជិតឆ្ងាយ និងសប្បុរសជននានា បានមូលមត្តិគ្នាជាឯកច្ឆ័ន្ធផ្តើមកសាង ព្រះវិហារថ្មី និង សមិទ្ធិផលនានា ក្នុង វត្តអង្គវៀន ស្ថិតនៅឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលទើបនឹងកសាងហើយ រួចរាល់ជាស្ថាពរ នាពេលថ្មីៗនេះ ។ ដូច្នេះទើប ខ្ញុំព្រះករុណា អាត្មាភាព យើងខ្ញុំទាំងអស់គ្នា បានជ្រើសរើសថ្ងៃល្អ ដើម្បីធ្វើ ពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ភោធសមិទ្ធិផលនានា ក្រោមអធិបតីភាពលោក ជំទាវមហាឧបាសិកា ហ៊ុន សេងនី ។

អាស្រ័យដូចបានចម្រើនពរប្រគេន ទូលថ្វាយ និងជម្រាបជូនខាងលើ ខ្ញុំព្រះករុណា អាត្មាភាព យើងខ្ញុំទាំង អស់គ្នាមានកិត្តិយស សូមអារាធនានិមន្ត ព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងសូមគោរពអញ្ជើញ ឯកឧត្តម អ្នកឧកញ៉ លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា លោកតា លោកយាយ និងពុទ្ធបរិស័ទ្ទជិតឆ្ងាយ អញ្ជើញចូលរួមជា អធិបតី និងជាភ្ញៀវកិត្តិយស ក្នុង ពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ភោធសមិទ្ធិផលនានា ឲ្យបានច្រើនកុះករ និង អនុមោទនាទទួលយកកុសលផលបុណ្យ តាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន ៕ រក្សាសិទ្ធិដោយ ៖ CEN

×