Monday, January 12, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហរដ្ឋអាមេរិក អាចនឹងបញ្ជូនគ្រឿងសព្វាវុធរបស់អ៊ីរ៉ង់ ដែលរឹបអូសបាន នាំទៅកាន់អ៊ុយក្រែន

រដ្ឋធានីវ៉ាស៊ីនតោន៖ កងទ័ពសហរដ្ឋអាមេរិក បានរឹបអូសគ្រឿងសព្វាវុធជាច្រើន នាំចេញពីប្រទេសអ៊ីរ៉ង់ យកទៅផ្គត់ផ្គង់ដល់ក្រុមឧទ្ទាមហ៊ូធី (Houthi) នៅក្នុងប្រទេសយេមែន ហើយគ្រឿងសឹកទាំងនោះ អាចនឹងត្រូវបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន។

បណ្ដាញទូរទស្សន៍អារ៉ាប់អន្ដរជាតិ Alarabiya News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ថា បើតាមសារព័ត៌មាន Wall Street Journal បានរាយការណ៍ កាលពីថ្ងៃអង្គារ ដោយដកស្រង់សម្ដីពីក្រុមមន្រ្ដីសហរដ្ឋអាមេរិក និង អឺរ៉ុប យកមកចុះផ្សាយ ថា សហរដ្ឋអាមេរិក កំពុងតែគិតពិចារណា អំពីការបញ្ជូនអាវុធរាប់ពាន់ដើម និង គ្រាប់រំសេវជា១លានគ្រាប់ ទៅកាន់ប្រទេសអ៊ុយក្រែន។ អ៊ីរ៉ង់ បានបញ្ជូនគ្រឿងសឹកទាំងនេះ មានគោលដៅ នាំទៅផ្គត់ផ្គង់ដល់ក្រុមឧទ្ទាមហ៊ូធី ប៉ុន្ដែត្រូវបានកងទ័ពសហរដ្ឋអាមេរិក និង សម្ពន្ធមិត្ត រឹបអូសបាន ពីទូកនេសាទ នៅតាមផ្លូវទឹក ស្ថិតក្នុងឈូងសមុទ្រអូម៉ង់។

បើតាមសេចក្ដីរាយការណ៍ដដែលនោះ បានឲ្យដឹង ថា ក្រុមមន្រ្ដីសហរដ្ឋអាមេរិក កំពុងតែសម្លឹងមើល អំពីការបញ្ជូនកាំភ្លើង ប្រហែលជាង ៥ ០០០ដើម និង គ្រាប់កាំភ្លើងធុនតូច ចំនួន ១,៦លានគ្រាប់, មីស៊ីលធុនតូចប្រឆាំងនឹងរថក្រោះ និង ស្នួនគ្រាប់កាំភ្លើង ជាង ៧ ០០០ពាន់គ្រាប់ ទៅកាន់ប្រទេសអ៊ុយក្រែន។ គ្រឿងសព្វាវុធទាំងនេះ ត្រូវកងទ័ពសហរដ្ឋអាមេរិក រឹបអូសបាន កាលពីប៉ុន្មានខែមុន នៅតាមឆ្នេរសមុទ្ររបស់យេមែន ខណៈក្រុមឈ្មួញ ដែលសង័្សយធ្វើការឲ្យប្រទេសអ៊ីរ៉ង់ ដើម្បីនាំទៅផ្គត់ផ្គង់ ដល់ក្រុមឧទ្ទាមហ៊ូធី។

សេចក្ដីរាយការណ៍ដដែលនោះ បានកត់សម្គាល់ ថា បញ្ហាប្រឈម សម្រាប់រដ្ឋបាលរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន (Joe Biden) កំពុងតែស្វែងរកភាពស្របច្បាប់ សម្រាប់ការផ្ទេរអាវុធដែលរឹបអូសបាន នាំទៅកាន់អ៊ុយក្រែន ស្របពេលអង្គការសហប្រជាជាតិ បានហាមឃាត់អាវុធទាំងនេះ ហើយតម្រូវឱ្យសហរដ្ឋអាមេរិក និងសម្ពន្ធមិត្តរបស់ក្រុងវ៉ាស៊ីនតោន បំផ្លាញ រក្សាទុក ឬ បោះបង់អាវុធទាំងនោះចោល។

ក្រុមមេធាវីរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ត្រូវបានគេរាយការណ៍ ថា កំពុងតែស្វះស្វែងរកនីតិវិធី ថាតើមានចំណុចចន្លោះប្រហោងតាមផ្លូវច្បាប់ ដែលនឹងអាចអនុញ្ញាត ដល់ការផ្ទេរអាវុធទាំងនោះ ទៅកាន់ប្រទេសអ៊ុយក្រែន។ កាំភ្លើង និង គ្រាប់រំសេវទាំងនោះ ត្រូវកងទ័ពសហរដ្ឋអាមេរិក និង បារាំង រឹបអូសបាន កាលពីប៉ុន្មានខែមុន ហើយវាក៏ជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង ជាសកល ដោយផ្តោតយ៉ាងសំខាន់ រារាំងដល់អ៊ីរ៉ង់ អំពីការរត់ពន្ធអាវុធ ចូលទៅក្នុងប្រទេសយេមែន។

សារព័ត៌មាន WSJ បានដកស្រង់សម្ដីរបស់មន្រ្ដីសហរដ្ឋអាមេរិក មួយរូប បានអះអាង ថា «នេះជាសារមួយ សម្រាប់ទទួលយកអាវុធ ដែលមានន័យថា ការផ្តល់អាវុធរបស់អ៊ីរ៉ង់ ដែលរឹបអូសបាន ដើម្បីសម្រេចបាននូវអាទិភាពរបស់យើង នៅក្នុងអ៊ុយក្រែន ហើយជាកន្លែងដែលក្រុងតេអ៊ីរ៉ង់ កំពុងតែផ្តល់គ្រឿងសព្វាវុធ ជួយដល់ប្រទេសរុស្ស៊ី»។

សហរដ្ឋអាមេរិក និង សម្ពន្ធមិត្តរបស់ក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់អ៊ីរ៉ង់ អំពីការផ្គត់ផ្គង់មីស៊ីល ដ្រូន និង គ្រឿងសព្វាវុធជាច្រើន ប្រភេទផ្សេងទៀត ដល់ក្រុមឧទ្ទាមហ៊ូធី ដើម្បីវាយប្រហារទៅលើប្រទេសអារ៉ាប៊ីសាអូឌីត អារ៉ាប់អេមីរ៉ាត់ (UAE) និង កងកម្លាំងរដ្ឋាភិបាលយេមែន ដែលកំពុងតែព្យាយាម យកជ័យជម្នះ លើកងជីវពលគាំទ្រដោយអ៊ីរ៉ង់។ ក្រុងតេអ៊ីរ៉ង់ បានរំលោភទៅលើដំណោះស្រាយរបស់អង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងការបញ្ជូនអាវុធទៅឲ្យក្រុមឧទ្ទាមហ៊ូធី នៅក្នុងប្រទេសយេមែន៕រក្សាសិទ្ធិដោយ ៖ សារាយSN

×