Monday, January 12, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខអង្គការណាតូ ជំរុញឲ្យផ្គត់ផ្គង់អាវុធចាំបាច់ដល់អ៊ុយក្រែន ព្រោះដឹងពីគម្រោងរបស់ពូទីន

ទីក្រុងប៊្រុចសែល៖ ក្រោយពេលមានសេចក្ដីរាយការណ៍ អំពីប្រធានាធិបតីរុស្ស៊ី កំពុងតែរៀបចំគម្រោង វាយប្រហារជាថ្មី នៅលើទឹកដីរបស់អ៊ុយក្រែន នោះមក លោកប្រមុខ អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ ណាតូ ឬ អូតង់ កំពុងតែជំរុញឲ្យប្រទេស ជាសម្ពន្ធមិត្ត ផ្ដល់គ្រឿងសឹកទំនើបៗដ៏ចាំបាច់បំផុតបន្ដទៀត សម្រាប់ជួយដល់កងទ័ពរបស់ក្រុងកៀវ យកទៅទប់ទល់ និង វាយបណ្ដេញទាហានរបស់ក្រុងមូស្គូ ចេញពីទឹកដីរបស់ខ្លួន។

សារព័ត៌មាន Alarabiya News បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ថា លោក ជេនស៍ ស្ដូលថែនប៊ឺគ (Jens Stolenberg) អគ្គលេខាធិការ អង្គការណាតូ កាលពីថ្ងៃអង្គារ បានអះអាងជាថ្មី ថា អង្គការសម្ពន្ធមិត្តយោធារបស់គាត់ ត្រូវតែធ្វើឲ្យប្រាកដ ថា អ៊ុយក្រែន គួរតែទទួលបានគ្រឿងសព្វាវុធ ដែលក្រុងកៀវ ត្រូវការ ដើម្បីឈ្នះសង្គ្រាមនេះ។ ឥឡូវនេះ លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី មិនទាន់រៀបចំខ្លួន សម្រាប់សន្ដិភាពនៅឡើយ ហើយគាត់គិតតែ អំពីការរៀបចំ ធ្វើសង្គ្រាមជាថ្មីបន្ដទៀត។

លោកប្រមុខអង្គការណាតូ បានបញ្ជាក់ ថា «យើងមើលមិនឃើញ មានសញ្ញាណាមួយ ដែលលោកប្រធានាធិបតី ពូទីន កំពុងតែរៀបចំដំណើរការសន្ដិភាពនៅឡើយ។ អ្វីដែលយើងមើលឃើញ គឺផ្ទុយស្រឡះ ព្រោះលោក ពូទីន កំពុងតែរៀបចំ ធ្វើសង្គ្រាម និង ការវាយប្រហារជាថ្មីបន្ថែមទៀត។

លោក Stoltenberg បានបន្ថែម ថា នេះជាសង្រ្គាមដ៏ព្រៃផ្សៃមួយ ហើយវាជាសមរភូមិភស្តុភារ ដោយសំដៅទៅលើតម្រូវការរបស់អ៊ុយក្រែន សម្រាប់ការផ្គត់ផ្គង់គ្រឿងសព្វាវុធ និង ការពិភាក្សា អំពីលទ្ធភាពផ្តល់យន្តហោះ សម្រាប់ជួយដល់ក្រុងកៀវ៕រក្សាសិទ្ធិដោយ ៖ សារាយSN

×