Tuesday, December 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយឧត្តមសេនីយ៍ ម៉ឹង សំផន ៖ កិច្ចប្រជុំផ្សព្វផ្សាយកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់ក្រសួងការពារជាតិដើមឆ្នាំ២០២៣

ភ្នំពេញ : នៅសាលប្រជុំទីស្តីការក្រសួងការពារជាតិ នាថ្ងៃទី១៥ ខែកុម្ភះ ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិនិងជាប្រធានគណៈកម្មការ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងការពារជាតិដើមឆ្នាំ២០២៣ នេះ។

ថ្លែងបើកកិច្ចប្រជុំនាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានបញ្ចាក់ថា៖ គោលបំណងនៃកិច្ចផ្សព្វផ្សាយកំណែទម្រងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈគឺដើម្បីត្រួតពិនិត្យការងារការអនុវត្តការងារគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈឲ្យដល់ថ្នាក់ដឹកនាំនិងនាយទាហានទទួលបន្ទុកការងារជំនាញហិរញ្ញវត្ថុ ដើម្បីជំរុញឲ្យការអនុវត្តភារកិច្ចជំនាញហិរញ្ញវត្ថុឲ្យ ចំគោលដៅស្របតាមការណែនាំរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្វវត្ថុនិងរាជរដ្ឋាភិបាល បានដាក់ចុះធ្វើយ៉ាងណាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឲ្យបានល្អ។

ឯកឧត្តម ម៉ឹង សំផន បានជំរុញឲ្យតាមអង្គភាពនីមួយៗធ្វើការគ្រប់គ្រងហិរញ្ញវត្ថុឲ្យបានត្រឹមត្រូវ ដើម្បីប្រើប្រាស់ថវិការការពារជាតិឲ្យបានសមស្រប សន្សំ សំចៃនិងមានគណីយភាព។

ឯកឧត្តម បានបន្តថា៖ ការចំណាយថវិកាការពារជាតិ មានការវិវត្តន៍ទៅតាមឆ្នាំនីមួយៗស្របតាមផែនការជំនាញនិងទៅ តាមប្រភេទទ័ពនិងទៅតាមជំនាញខុសៗគ្នាហើយការការកែទំរង់គឺធ្វើឡើងឲ្យសមស្របតាមច្បាប់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

ឯកឧត្តម ម៉ឹង សំផន ក៏បានលើកឡើងពីគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលបានធ្វើឲ្យប្រទេសជាតិទទួលបាននូវ សុខសន្តិភាពនិងការអភិវឌ្ឍន៍ រីកចំរើនលើគ្រប់វិស័យ ជាពិសេសរាជរដ្ឋាភិបាលបានគ្រប់គ្រងទប់ស្កាត់ជម្ងឺឆ្លងរាតត្បាតកូវីដ-១៩ បានជោគជ័យ រហូតដល់បើកប្រទេសឲ្យដំណើរការឡើងវិញ ដែលធ្វើឲ្យសេដ្ឋកិច្ចជាតិ មានការល្អប្រសើរឡើងវិញ រាជរដ្ឋាភិបាលក៏បានបង្កើនប្រាក់បៀវត្សរ៍ ឆ្នាំ២០២៣នេះ ដល់កងកំលាំងប្រដាប់អាវុធ មន្ត្រីរាជការ កម្មករដែលបាន រួមចំណែកលើកកំពស់ជីវភាពរស់នៅកាន់តែប្រសើជាងមុន។

ក្នុងឱកាសនោះកិច្ចប្រជុំ ក៍បានធ្វើការពិភាក្សាផ្លាស់ប្តូរយោបល់គ្នាទៅវិញ ទៅមកជុំវិញការអនុវត្ត ការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅក្នុងក្រសួងការពារជាតិ ដើម្បីធ្វើយ៉ាងណាឲ្យការអនុវត្តជំនាញហិរញ្ញវត្ថុនេះបានត្រឹមត្រូវស្របទៅតាម ច្បាប់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដែលបានដាក់ចុះ៕ រក្សាសិទ្ធិដោយ : សុវណ្ណារិទ្ធ

×