Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា នាំចញកង់មានតម្លៃជាង ៩៦៦លានដុល្លារអាមេរិក មានកំណើនជិត ៥០%

ភ្នំពេញ៖ តាមទិន្នន័យដែលចេញដោយក្រសួងពាណិជ្ជកម្ម បានបង្ហាញថា បើទោះបីជាទីផ្សារនាំចេញសំខាន់ៗរបស់កម្ពុជានៅឆ្នាំ២០២២ មានកំណើនសេដ្ឋកិច្ចយឺតជាងការរំពឹងទុកក៏ដោយ ក៏កម្ពុជា នៅតែរកចំណូលបានប្រមាន ៩៦៦ លានដុល្លារអាមេរិក ពីការនាំចេញកង់ កើនឡើង ៤៨,៤៨ភាគរយ បើធៀបនឹងឆ្នាំ ២០២១ ។

ទ្វីបអឺរ៉ុប នៅតែជាទីផ្សារនាំចេញកង់ទី ២ របស់កម្ពុជា បន្ទាប់ពីសហរដ្ឋអាមេរិក ដែលមានបណ្តាប្រទេសនៅសហភាពអឺរ៉ុប ដូចជា អាល្លឺម៉ង់ បែលហ្ស៊ិក ហូឡង់ និងអូទ្រីស ដោយមានចំណែកធំនៃការលក់នៅក្រៅប្រទេស រួមជាមួយអតីតសមាជិកសហភាពអឺរ៉ុប ចក្រភពអង់គ្លេស និងកាណាដា។ ក្រៅពីនោះ ទីផ្សារអាស៊ី រួមមាន ចិន ជប៉ុន សមាជិកអាស៊ាន និងកូរ៉េខាងត្បូង។ ទន្ទឹងនឹងការនាំចេញ កម្ពុជា ក៏មាននាំចូលកង់ភាគច្រើនមកពីសហរដ្ឋអាមេរិក ជប៉ុន ចិន តៃវ៉ាន់ វៀតណាម និងថៃជាដើម។

គិតត្រឹមឆ្នាំ ២០២១ កម្ពុជា មានក្រុមហ៊ុនផលិតកង់ ដើម្បីនាំចេញចំនួន ៥ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តស្វាយរៀង ជិតព្រំដែនវៀតណាមទាំងអស់។

គួរបញ្ជាក់ថា បើយោងតាមទិន្នន័យរបស់អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា កម្ពុជា បាននាំចេញមុខទំនិញនានាពីខែមករា ដល់ខែធ្នូ ឆ្នាំ ២០២២ បានកើនឡើង ១៦,៤% ពីចំនួនទឹកប្រាក់ ១៩,៣០ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២១ ដល់ ២២,៤៨ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២២។  ដោយឡែក ការនាំចូល សម្រេចបានតម្លៃទឹកប្រាក់ ២៩,៩៤ពាន់លានដុល្លារ កើនឡើងត្រឹម ៤,៣% បើធៀបនឹងឆ្នាំ ២០២១ ដែលកាលនោះ មានទំហំទឹកប្រាក់ ២៨,៧០ពាន់លានដុល្លារ៕

×