Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អាមេរិក​-​រុស្ស៊ី​ឯកភាពគ្នា​រៀបចំ​ជំនួប​រវាង​លោក​Trupm និង​លោក Putin

​លោក​Vladimir Putin និង​លោក​Donal Trump ជួបគ្នា​នៅ​ប្រទេស​ទី​បី រីឯ​ពេលវេលា​និង​ទីកន្លែង​ត្រូវ​បានប្រកាស​នៅថ្ងៃ​។​

​ប្រធានាធិបតី​អាមេរិក​(​ឆ្វេង​) ជួប​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី កាលពី​ឆ្នាំ​២០១៧

​តាម AFP ឧបការី​ប្រធានាធិបតី​រុស្ស៊ី Yuri Ushakov អះអាងថា​៖«​យើងខ្ញុំ​បាន​ឯកា​ភាព​រៀបចំ​ជំនួប​កំពូល​។ យើងខ្ញុំ​បាន​ព្រមព្រៀងគ្នា​អំពី​ពេលវេលា ទីកន្លែង ហើយនឹង​ប្រកាស​រឿងនេះ​រួមជាមួយ​ដៃគូ​អាមេរិក​នៅ​ថ្ងៃស្អែក​។​

​លោក Yuri Ushakov ឱ្យដឹង​បន្ថែមថា ជំនួប​នេះ​នឹងមិន​ប្រ​ព្រឹ​ត្ដិ​ទៅ​នៅ​អាមេរិក ឬ​រុស្ស៊ី​ទេ តែ​គឺ​នៅ​ប្រទេស​ទី​បី​។​ប្រព័ន្ធ​ផ្សព្វ​ផ្សាយបាន​ប៉ាន់​ស្មានថា ព្រឹ​ត្ដិ្ក​ការណ៍​នះ​នឹង​នៅ​ទីក្រុង​Vienna ប្រទេស​អូទ្រីស ឬ​ទីក្រុង Helsinki ប្រទេស​ហ្វាំ​ឡង់​នា​ខែកក្កដា​ខាងមុខ​។​

​នៅថ្ងៃនេះ ទីប្រឹក្សា​សន្ដិសុខ​ជាតិ​អាមេរិក John Bolton នឹង​ទៅកាន់​រុស្ស៊ី ក៏​ដើម្បី​ជួប​ជាមួយ​ប្រមុខ​ការទូត​រុស្ស៊ី Sergei Lavrov និង​ប្រធានាធិបតី Putin ដើម្បី​ពិភាក្សា​សន្និសីទ​កំពូល​។​

​លោក Putin និយាយថា ដំណើរ​ទស្ស​កិច្ច​របស់លោក​John Bolton នៅ​រុស្ស៊ី​សង្ឃឹមថា​ប្រទេស​ទាំងពីរ​អាចមាន​ជំហាន​ដំបូង​សម្រាប់​ការស្ដារ​ទំនាក់ទំនង​ទ្វេភាគី​។​

​ទំនាក់ទំនង​រវាង​ក្រុង​វ៉ាស៊ីនតោន​និង​មូ​ស្គូ កំពុងស្ថិត​នៅក្នុង​កម្រិត​ទាប​បំផុត​គិត​ចាប់​ពីក្រោយ​សង្គ្រាមត្រជាក់ ព្រោះតែ​ការខ្វែងគំនិត​គ្នា​ទាក់ទង​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន​ក៏ដូចជា​ការចោទប្រកាន់​ថា​បាន​លូកដៃ​ចូល អន្ដរាគមន៍​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​នៅ​ឆ្នាំ​២០១៦ ក៏ដូចជា​បទ​ថោ​ទ​ប្រកាន់​ថា​ករណី​«​ចារ​បុស​មុខ​ពីរ​»​ដែល​រង​ការបំពុល​នៅ​អំឡុង​ដើមខែ​មីនា​ដើម​ឆ្នាំនេះ​។​

​សន្និសីទ​កំពូល​អាមេរិក​-​រុស្ស៊ី អាច​បណ្ដាលឱ្យ​ស​ម្ព័​ន​មិត្ត​លោកខាងលិច​របស់​អាមេរិក​រសាប់រសល់ ពិសេស​គ្រា​ដែល អង់គ្លេស​កំពុងមាន​បំណង​ធ្វើឱ្យ​រុស្ស៊ី​ឯកោ​។

​ជំនួប​នេះ​ក៏​នឹង​ធ្វើឱ្យ​ក្រុមប្រឆាំង​លោក​Trump ទាំង​ក្នុង​និង​ក្រៅប្រទេស​ចោទសួរ​ពី​រឿង​ដែល​អាមេរិក​សន្យា​ជាមួយ NATO ព្រមទាំង​កង្វល់​ពី​ការដែល​អាមេរិក​ប៉ង​កសាង​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី​ឡើងវិញ ទោះបីជា​ក្រុង​វ៉ាស៊ីនតោន​នៅ​បន្ដ​រឹតបន្ដឹង​ការដាក់ទណ្ឌកម្ម​លើ​ក្រុង​មូ​ស្គូ​ក្ដី​៕​

សូយន

×