ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ឆ្លើយតបទៅនឹងសំណួររបស់អតីតឯកអគ្គរដ្ឋទូតអាមេរិក ដែលចោទសួរថា តើអ្វីទៅជាកេរដំណែលរបស់សម្តេចតេជោ?

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបង្ហោះវីដេអូឃ្លីប​ថ្មីមួយ រំលឹកពីរឿងទូតអាមេរិក ធ្លាប់បានសួរលោកពីកេរដំណែលរបស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

ឆ្លើយតបទៅនឹងសំណួររបស់អតីតឯកអគ្គរដ្ឋទូតអាមេរិក ដែលចោទសួរថា តើអ្វីទៅជាកេរដំណែលរបស់សម្តេចតេជោ? ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ទូតអាមេរិក គាត់ជួបជាមួយខ្ញុំក្រោយពេលគាត់ចប់។ គាត់សួរថា ឯកឧត្តម ខ្ញុំសួរតិចមើល តើកេរដំណែលរបស់សម្តេចតេជោ នៅ​ពេលគាត់កាន់អំណាចជាអ្វីគេ?។

ឯកឧត្តមបណ្ឌិត បានចង្អុលបង្ហាញអំពីទិដ្ឋភាព​ នៃ​ការ​អភិវឌ្ឍន៍ និងការរីកចម្រើននៅតំបន់កោះពេជ្រ និងតំបន់ជុំវិញ ដែលបានមើលឃើញពីអគារកម្ពស់ ១០ជាន់ ដែលទាំងលោកទូត និងរូបលោកបណ្ឌិត កំពុងជជែកគ្នានោះ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានប្រាប់ទៅលោកទូតអាមេរិកថា តំបន់កោះពេជ្រ និងតំបន់ជុំវិញនោះ ពីមុនមិនមានការអភិវឌ្ឍន៍​អ្វីនោះទេ។ ប៉ុន្តែបច្ចុប្បន្នមានការអភិវឌ្ឍន៍ មានអគារទំនើប មានផ្សារទំនើបរបស់ជប៉ុនជាដើម។ ការអភិវឌ្ឍន៍ទាំងនេះ បានផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែរ។
«ហ្នឹងហើយជាកេរដំណែលរបស់សម្តេចតេជោ គឺសុខសន្តិភាព និងការអភិវឌ្ឍន៍។ សុខសន្តិភាព សេចក្តីសុខ ការវិនិយោគ ការរីកចម្រើនរបស់ប្រជាពលរដ្ឋ ហ្នឹងហើយជាកេរដំណែលរបស់គាត់»។

ក្នុងវីដេអូនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានលើកឡើងផងដែរថា កេរដំណែលរបស់តេជោ មិនបំផ្លាញចោលទេ។ ឯកឧត្តមបានលើកឡើងទៀតថា ៤៣ឆ្នាំ ពីបាតដៃទទេ ឆ្ពោះមកការរីកចម្រើនដូចពេលបច្ចុប្បន្ននេះ សម្តេចតេជោ មិនបំផ្លាញចោលនូវសមិទ្ធផលស្នាដៃរបស់ខ្លួននោះទេ។ សមិទ្ធផលទាំងនេះ សម្តេចតេជោ រួមជាមួយថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គ្រប់ជាន់ថ្នាក់ បានលះបង់កម្លាំងកាយចិត្តបំពេញភារកិច្ច ជួយកសាងទម្រាំបានប៉ុណ្ណេះ គឺមិនបំផ្លាញចោលទេ។ ជាពិសេស គឺសន្តិភាពតែម្តង៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម