ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហគ្រាស និងគ្រឹះស្ថាន ដែលមិនទាន់ធ្វើតាមលក្ខខណ្ឌការងារឲ្យបានត្រឹមត្រូវនោះទេ ក្រសួងនឹងចុះអនុវត្តជាបន្តបន្ទាប់តាមភាពជាក់ស្ដែង។

ប្រធានអធិការកិច្ចការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ប្រាក់ ចាន់ធឿន និងជារដ្ឋលេខាធិការក្រសួងការងារផងនោះ បានឱ្យសារព័ត៌មានដឹងថា ត្រឹមរយៈពេល ២ឆ្នាំចុងក្រោយ ក្រសួង បានចុះធ្វើអធិការកិច្ចនៅតាមសហគ្រាស និងគ្រឹះស្ថានចំនួន ៣៣៩៣ លើក។
ក្នុងចំណោមនោះ មានគ្រឹះស្ថានមួយចំនួនមិនទាន់បានបំពេញលក្ខខណ្ឌទូទៅឱ្យស្របតាមច្បាប់ការងារ នៅឡើយទេ ហើយគ្រឹះស្ថានទាំងនោះ គឺកំពុងប្រឈមទៅនឹងការផាកពិន័យ។ ក្រសួង បានដាក់កំហិតឱ្យសហគ្រាសគ្រឹះស្ថានចំនួន ៣៥៨ ដែលមិនទាន់បំពេញបែបបទស្តីពី សហគ្រាស និងមិនព្រមកែលម្អលក្ខខណ្ឌទូទៅពាក់ព័ន្ធនឹងការងារសុវត្ថិភាព និងសុខភាពការងារ ឱ្យបានត្រឹមត្រូវតាមច្បាប់ស្តីពីការងារនោះទេ នឹងត្រូវរងការផាកពិន័យតាមច្បាប់ជាធរមាន។

សហគ្រាស និងគ្រឹះស្ថាន ដែលមិនទាន់ធ្វើតាមលក្ខខណ្ឌនោះទេ ក្រសួងនឹងចុះអនុវត្តជាបន្តបន្ទាប់តាមភាពជាក់ស្ដែង។ បើតាមមន្រ្តីក្រសួងការងារ បើក្រុមហ៊ុន ឬសហគ្រាស ឬក៏គ្រឹះស្ថាន ដែលមិនបានបំពេញបែបបទស្ដីពីសហគ្រាស និងច្បាប់ស្ដីពីការងារនោះទេ គឺប៉ះពាល់ច្រើន ទាំងផលប្រយោជន៍កម្មករ ទាំងម្ចាស់សហគ្រាស ក្រសួង និងភាគីពាក់ព័ន្ធ។

គួរបញ្ជាក់ថា ការព្រមានចាត់វិធានការផ្លូវច្បាប់រាល់គ្រឹះស្ថាន ឬសហគ្រាសនៅទូទាំងប្រទេស ដែលមិនព្រមកែលក្ខខណ្ឌការងារឱ្យបានល្អនេះ គឺធ្វើឡើងដើម្បីធានាសុខសុវត្ថិភាព ផាសុកភាព និងប្រសិទ្ធភាព ការងាររបស់កម្មករ ឬនិយោជិក ដែលកំពុងបម្រើការងារនៅតាមស្ថាប័ននីមួយៗឲ្យកាន់តែប្រសើរឡើង៕