ភ្នំពែញ: ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត បានដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងាររបស់គណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣ កាលពីព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលម៉ានី អគារThe Kampus។

កិច្ចប្រជុំនាឱកាសនេះមានគោលបំណងធ្វើការបង្ហាញពីវឌ្ឍនភាពការងាររៀបចំរបស់ក្រុមការងារគ្រប់ផ្នែក ក៏ដូចជាពិនិត្យ ពិភាក្សា ឆ្លងយោបល់ផ្សេងៗដើម្បីឈានទៅសម្រេចបានការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ដែលនឹងឈានចូលមកដល់នៅមិនដល់០២ ខែទៀតនេះ។
សូមជម្រាបថា កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ អស់លោក លោកស្រីប្រធានចង្កោម ប្រធាន និងតំណាងក្រុមការងារទាំង ៤៤ ព្រមទាំងសមាជិកសមាជិកាក្រុមការងាររៀបចំ ប្រមាណ ២០០ នាក់៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ









