Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំពង់ផែស្វ័យតភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានសរុបប្រមាណ ១២៦លានដុល្លារ

ភ្នំពេញ៖ កំពង់ផែស្វ័យតភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានសរុបប្រមាណ ១២៦លានដុល្លារក្នុងឆ្នាំ២០២២។​

បើតាមរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ បានឲ្យដឹងថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានទំនិញឆ្លងកាត់ចំនួនប្រមាណ ៥,៣លានតោន កើនឡើង ១,២៩ភាគរយ និងរកចំណូលសរុបមានចំនួនប្រមាណ ៣៥១ប៊ីលានរៀល ឬ ប្រមាណ ៨៦លានដុល្លារ កើនឡើង ២,៤៥ភាគរយ ធៀបនឹងឆ្នាំ២០២១។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលមានផ្ទៃដីប្រតិបត្តិការប្រមាណ ១២៥ហិកតា ជាកំពង់ផែទឹកជ្រៅតែមួយ​គត់សម្រួលដល់ការដឹកជញ្ជូនតាមសមុទ្រ ហើយស្ថិតនៅចំទីតាំង ដែលពុំតម្រូវឱ្យមានការបូមស្តារនាវាជាប្រចាំឡើយ។

បើតាម ឯកឧត្តម ស៊ុន ចាន់ថុល កំពង់ផែស្វយ័តភ្នំពេញ មានទំនិញឆ្លងកាត់ចំនួនប្រមាណ ៤,២លានតោន កើនឡើង៩ភាគរយ និងរកចំណូលសរុបចំនួនប្រមាណ ១៦៣ប៊ីលានរៀល ឬ(ប្រមាណ ៤០លានដុល្លារ កើនឡើង ១៧,១០ភាគរយ ធៀបនឹងឆ្នាំ២០២១។

ឯកឧត្តម បានមានប្រសាសន៍ថា ប្រាក់ចំណូលកំពង់ផែកើនឡើង ឆ្លុះបញ្ចាំងពីកំណើនទំនិញតាមរយៈកំពង់ផែទាំងពីររបស់កម្ពុជា។ ជាមួយគ្នានេះ ក្រសួងសាធារណការ បាន និងកំពុងអភិវឌ្ឍ និងធ្វើទំនើបកម្មចំណតផែ​កុងតឺន័រថ្មី តាមរយៈការសិក្សាជាមួយអង្គការ JICA ដើម្បីប្រែក្លាយជាកំពង់ផែក្នុងតំបន់ដ៏មានសារៈសំខាន់ គាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ ដែលបច្ចុប្បន្ន កំពុងស្ថិតក្នុងនីតិវិធីដេញថ្លៃជ្រើសរើសក្រុមហ៊ុន ដើម្បីសាងសង់។​

គួរបញ្ជាក់ថា បើតាមរដ្ឋមន្រ្តីក្រសួងសាធារណការ ក្រសួង បាន និងកំពុងសិក្សាលទ្ធភាពសាងសង់ផែកុងតឺន័រ ជំហានទី២ និងជំហានទី៣ បន្ថែមទៀត ដែលក្នុងនោះ ក្នុងជំហានទី២ ប្រវែង៤០០ម៉ែត្រ ជម្រៅទឹក១៦ម៉ែត្រ (២០២៥-២០២៨) និងជំហានទី៣ ប្រវែង ៤៣០ម៉ែត្រ ជម្រៅទឹក ១៧,៥ម៉ែត្រ (២០២៦-២០៣០)៕​

×