Monday, March 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រីជាចលករនៃកម្លាំងពលកម្ម រួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ ក្នុងនោះ ៦១ភាគរយ ជាម្ចាស់អាជីកម្ម

ភ្នំពេញ ៖ ស្ត្រីជាចលករនៃកម្លាំងពលកម្មរួមចំណែកខ្ពស់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍសង្គម ដែលក្នុងនោះកម្លាំងពលកម្មជាស្រ្តីមានប្រមាណ ៨៤ភាគរយ ហើយស្ត្រីប្រមាណ ៦១ភាគរយ ជាម្ចាស់អាជីកម្ម ឬអ្នកធ្វើធុរកិច្ច ដែលជា អត្រា ខ្ពស់ក្នុងតំបន់។

នេះជាការបង្ហាញរបស់ លោកជំទាវ អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ក្នុងពិធីប្រជុំបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។

លោកជំទាវ អ៉ឹង កន្ថាផាវី បានឱ្យដឹងថា នៅក្នុងវិស័យសហគ្រាសធុនតូច មធ្យម និងសិប្បកម្ម ស្ត្រីជាសហគ្រិន បានរួមចំណែកបង្កើតការងារ និងធុរកិច្ច មានចំនួនរហូតដល់ ៧,៧៧៨មូលដ្ឋាន នៃសហគ្រាសចុះបញ្ជីស្របច្បាប់ចំនួន ៤៣ ,៩៩៧មូលដ្ឋាន, បើនិយាយពីកម្លាំងពលកម្មស្ត្រីវិញ មានចំនួន ១២៦.១៦៩នាក់ (ស្មើ២៨%) នៃកម្លាំងពលកម្មសរុបចំនួន ៤៥១,០២៤នាក់។

ក្នុងឆ្នាំ២០២២ រោងចក្រដែលចុះបញ្ជីស្របច្បាប់សរុប ១,៩៦២មូលដ្ឋាន និងមានកម្លាំងពលកម្មសរុប ១,០៤៤,៩២៦នាក់ ក្នុងនោះ កម្លាំងពលកម្មជាស្រ្តីមាន ៧៥.៧ភាគរយ, ហើយស្ត្រីជាម្ចាស់ក្រុមហ៊ុន មានកើនឡើងចន្លោះពី ២០ ទៅ ២២ភាគរយ និងស្ត្រីជាម្ចាស់សហគ្រាសកើនពីចន្លោះពី ៣០ ទៅ ៣២ភាគរយ។

ក្នុងវិស័យទេសចរណ៍ ដែលបានផ្ដល់ការងារដោយផ្ទាល់ និងប្រយោលដល់ប្រជាពលរដ្ឋ ក្នុងនោះ កម្លាំងពលកម្មស្ត្រីមានប្រមាណ ៦០ភាគរយ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×