នេះគឺជាជំនួបឯកជនដំបូងរវាងប្រធានាធិបតីអាមេរិក Dunal Trump និងសមភាគីរុស្ស៊ី Vladimir Putin ពូទីន ។
ប្រធានាធិបតី Putin(ឆ្វេង)និងប្រធានាធិបតីអាមេរិក Trump (ស្ដាំ)
តាម USA Today ដែលដកស្រង់របាយការណ៍ពីសេតវិមានឱ្យដឹងបន្ថែមថា មេដឹកនាំទាំងពីរនឹងពិភាក្សាអំពីទំនាក់ទំនងរវាងអាមេរិកនិងរុស្ស៊ីរួមនឹងបញ្ហាជាច្រើនទៀតអំពីសន្ដិសុខជាតិ។
នេះគឺជាជំនួបឯកជនផ្លូវការដំបូងរវាងមេដឹកនាំរុស្ស៊ីនិងអាមេរិក។ កាលពីឆ្នាំទៅមិញ មេដឹកនាំទាំងពីរក៏មានជំនួបនៅ ក្រៅរង្វង់នៃបណ្ដាសន្និសីទសេដ្ឋកិច្ចនាប្រទេសអាល្លឺម៉ង់និងវៀតណាម។ ប្រធានាធិបតីទាំងពីរក៏បានសន្ទនាតាមទូរស័ព្ទផងដែរ។
នៅថ្ងៃទី២៧មិថុនា លោកត្រាំ ធ្លាប់ប្រាប់អ្នកសារព័ត៌មានខ្លីៗថា ខ្ញុំគិតថា ពួកយើងនឹងនិយាយអំបញ្ហាស៊ីរី អ៊ុយក្រែននិងប្រធានបទច្រើនផ្សេងទៀត។ យើងខ្ញុំកំពុងរង់ចាំមើលថារឿងអ្វីនឹងកើតឡើង។
ប្រធានាធិបតីអាមេរិកនៅបានសង្កត់ធ្ងន់ថា៖ អស់លោកនឹងពុំអាចដឹងបានអំពីខ្លឹមសារនៃកិច្ចប្រជុំថាតើនឹងមនរឿងអ្វីកើតឡើង មែនទេ? ប៉ុន្ដែខ្ញុំគិតថាប្រការល្អជាច្រើននឹងកើតមានក្រោយកិច្ចប្រជុំនេះ៕
សូយន