Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គលេខាធិការ CDC៖ សកម្មភាពវិនិយោគរបស់ជប៉ុនក្នុងវិស័យកម្មន្ត​សាលនៅកម្ពុជា បានជួយដល់ការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា

spot_img

ភ្នំពេញ៖ បន្ទាប់ពីមានកិច្ចប្រជុំរវាងអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ជាមួយនិងទូតជប៉ុនប្រចាំកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានឲ្យដឹងថា គិតត្រឹមដំណាច់ខែមករា ឆ្នាំ២០២៣នេះ CDC បានអនុម័ត គម្រោងវិនិយោគជប៉ុន ចំនួន១៥០គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ២,៩ពាន់លានដុល្លារអាមេរិក។​​

សេចក្តីប្រកាសព័ត៌មាននេះ បានឲ្យដឹងទៀតថា គម្រោងវិនិយោគរបស់ជប៉ុនទាំងនោះ មានដូចជា គម្រោងវិនិយោគផ្សារទំនើប គម្រោងវិនិយោគបង្កើតរោងចក្រផ្តុំ និងតំឡើងរថយន្ត គម្រោងវិនិយោគបង្កើតរោងចក្រផលិតម៉ូទ័រខ្នាតតូច គម្រោងវិនិយោគបង្កើតរោងចក្រផលិតឧបករណ៍អគ្គិសនី និងគម្រោងវិនិយោគសាងសង់ និងអាជីវកម្មមន្ទីរពេទ្យ ជាដើម។

សូមរំលឹកថា នៅថ្ងៃទី២១ ខែកុម្ភៈនេះ កិច្ចប្រជុំលើកទី២៥ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន បានប្រព្រឹត្តទៅក្រោមវត្តមាន ឯកឧត្តម សុខ ចិន្តា រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី ជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)  និងលោក អាត់ស៊ូស៊ី អ៊ូអិណុ (Atsushi UENO) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា តំណាងអង្គការជប៉ុន និង ​តំណាងក្រុមហ៊ុនជប៉ុននៅកម្ពុជាជាច្រើនរូប។

តាមរយៈកិច្ចប្រជុំនេះ អគ្គលេខាធិការ CDC បានឲ្យដឹងថា សកម្មភាពវិនិយោគរបស់ជប៉ុន ក្នុងវិស័យកម្មន្ត​សាល បានជួយដល់ការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា។ ឯកឧត្តម សុខ ចិន្តាសោភា មានប្រសាសន៍ថា សកម្មភាពវិនិយោគរបស់វិនិយោគិនជប៉ុននៅកម្ពុជា ក្នុងវិស័យកម្មន្តសាលមិនមែនវាយនភណ្ឌ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកដល់ការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។

​គួរបញ្ជាក់ថា បើតាមឯកឧត្តមអគ្គលេខាធិការ CDC រាជរដ្ឋាភិបាលកម្ពុជា បានខិតខំពន្លឿនការស្ដារឡើងវិញ និងការពង្រឹងភាពធន់នៃមូលដា្ឋនសេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតបរិស្ថានអនុគ្រោះសម្រួលដល់ការវិនិយោគ ព្រមទាំងការប្រកាសឲ្យប្រើនូវច្បាប់ស្ដីពីវិនិយោគ និងការដាក់ចេញនូវផែនទីបង្ហាញផ្លូវ សម្រាប់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក ដែលទាំងនេះ គឺជាលក្ខខណ្ឌចាំបាច់ជាមុន សម្រាប់ការសម្រេចចិត្តវិនិយោគនៅក្នុងប្រទេសកម្ពុជា៕

spot_img
×