Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ចិន​កាត់ទោស​ប្រហារជីវិត​ឧក្រិដ្ឋជន​គ្រឿងញៀន​នៅ​ចំពោះមុខ​សិ​ស្សាលា​(មានវីដេអូ)

spot_img

​កាលពី​ថ្ងៃទី​២៦ ខែមិថុនា​តុល​ការ​ចិន​មួយ​បាន​កាត់ទោស​ឧក្រិដ្ឋជន​គ្រឿងញៀន​២​រូប ហើយ​បានធ្វើការ​បាញ់ចោល​នៅ​ចំពោះមុខ​មនុស្ស​រាប់រយ​នាក់ ក្នុងនោះ​មាន​សិ​ស្សា​នុស្ស​ជាច្រើន​នាក់​ផងដែរ​។​

ជនល្មើស​២​រូប​ត្រូវ​បានប្រកាស​សាលក្រម​ប្រហារជីវិត​

​សវនាការ​កាត់ទោស​ជា​ចំហ​នៅ​ចំពោះមុខ​ពលរដ្ឋ​ប្រមាណ​៣០០​នាក់ គឺជា​យុទ្ធនាការ​មួយ​របស់​រដ្ឋាភិបាល​ចិន​ក្នុង​ទិវា ប្រឆាំង​ការប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន​អន្ដរជាតិ​២៦ មិថុនា រៀងរាល់ឆ្នាំ​។​

​ឧក្រិដ្ឋជន Cai Liqun លី​អាយុ​៣៩​ឆ្នាំ

​ឧក្រិដ្ឋជន Cai Liqun អាយុ​៣៩​ឆ្នាំ ត្រូវបាន​តុលាការ​ចោទប្រកាន់ថា​បាន​ទិញ​គ្រឿង​ពី​បណ្ដាញ​ប្រៃ​ណី​យ៍ ហើយ​បាន​លក់ដូរ​វាពី​ខែកញ្ញា​ដល់​វិច្ឆិកា​២០១៥​។​

​​ឧក្រិដ្ឋជន Huang Zhengye អាយុ​៣៦​ឆ្នាំ​

Huang Zhengye គឺជា​ឧក្រិដ្ឋជន​ដែល​ជំនាញ​ដឹកជញ្ជូន​និង​ជួញដូរ​ម៉ា​ទឹក​ក​។​វា​ត្រូវបាន​ចាប់ខ្លួន​ជាមួយនឹង​ម៉ា​ទឹកកក​4.749 gram និង​រឹបអូស​បាន​ទឹកប្រាក់​71.100 ដែល​ទាក់ទង​ដល់​សកម្មភាព​ជួញដូរ​គ្រឿង​ញៀ​នៅក្នុង​ខែកញ្ញា​២០១៥​។​

​ចៅក្រម​តុលាការ​កំពូល​បានប្រកាស​ទោស​ប្រហារជីវិត ហើយ​បញ្ជា​ឱ្យ​អនុវត្តន៍​ភ្លាម​។ Huang Zhengye ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​ពហុ​កីឡដ្ឋាន​ដើម្បី​ប្រហារជីវិត​ដោយ​កាំភ្លើង​។​

​ក្នុង​ថ្ងៃទី​២៦​មិថុនា​ដដែល​នោះ​តុលាការ​ក៏បាន​កាត់ទោស​ជនល្មើស​១៧​នាក់​ទាក់ទង​នឹង​គ្រឿងញៀន ក្នុងនោះ​មាន​៨​នាក់​ត្រូវបាន​កាត់ទោស​ប្រហារជីវិត។

ពិធី​កត់​ទោស​ប្រហារជីវិត​ជា​ចំហ​ដោយមាន​ការចូលរួមរ​បស់​សិស្សានុសិស្ស​ជាច្រើន​នាក់​

​លោក Pan Hui សិស្សសាលា​មធ្យមសិក្សា​ម្នាក់​បាន​និយាយថា ការកាត់ទោស​ប្រហារជីវិត​ដោយ​ចំហ​បែបនេះ​អាចជួយ​ដល់​បញ្ហា​អប់រំ​និង​ប្រាប់​ទុកជាមុន​ចំពោះ​សិស្សានុសិស្ស​ធ្វើឱ្យ​ពួកគេ​មិន​ហ៊ាន​ប្រព្រឹត្ត​អំពើ​ទាំងនេះ​៕

សូយន

ទិដ្ឋភាព​ប្រកាស​ទោស​ប្រហារជីវិត​ចំពោះ​ជនល្មើស​ទាំងពីរ​ខាងលើ​

spot_img
×