ឆ្នាំជូត ៖ រាសីល្អមធ្យម។ ការងារថ្ងៃនេះថ្វីត្បិតរវល់តែអ្នកអាចដោះស្រាយបានគ្រប់រឿង។ ត្រូវប្រយ័ត្នមានការល្បួង បបួលវិនិយោគពីជនមានបំណងបោកប្រតាស់។ មនោសញ្ចេតនា ៖ ទោះបីម្តងម្កាលមានការឈ្លោះប្រកែកគ្នា តែក៏មិនឥទ្ធិពលដល់មនោសញ្ចេតនារបស់អ្នកទាំង២។ ទិសនាំលាភ៖ លិច តំណមទិស ៖ កើត។ ពណ៌នាំសំណាង៖ ស។ ឆ្នាំយកអាសា ៖ ឆ្នាំរកា៕
ឆ្នាំឆ្លូវ ៖ រាសីឡើងខ្ពស់ ។ ការងារអំណោយផលល្អ ត្រូវបានថ្នាក់លើជឿជាក់ប្រគល់ភារកិច្ចសំខាន់។ អ្នករួមការងារស្រឡាញ់គាំទ្រ។ មានលទ្ធភាពក្តាប់ឱកាសវិនិយោគយ៉ាងល្អ។ មនោសញ្ចេតនា ៖ គួរក្លាហានបង្ហាញទឹកចិត្តចំពោះមនុស្សជាទីស្រឡាញ់អ្នកនឹងបានចម្លើយតបយ៉ាងកក់ក្តៅ។ ទិសនាំលាភ៖ ជើង តំណមទិស ៖ ត្បូង។ ពណ៌នាំសំណាង ៖ ស។ ឆ្នាំយកអាសា ៖ ឆ្នាំរកា៕
ឆ្នាំខាល ៖ រាសីស្រុតចុះ ។ ត្រូវប្រយ័ត្នប្រយែងក្នុងកិច្ចព្រមព្រៀងអំពីលុយកាក់ ចៀសវាងចន្លោះប្រហោងបង្កការខាតបង់ធំ។ ចាយវាយច្រើនពេកធ្វើឲ្យមិនទាន់ដាច់ខែផងបានអស់ប្រាក់ទៅហើយ។ មនោសញ្ចេតនា ៖ ធ្វើអ្វីក៏ត្រូវគិតដល់អារម្មណ៍គូស្នេហ៍ កុំបំពេញតាមតែអារម្មណ៍ខ្លួនឯង។ ទិសនាំលាភ ៖ ជើង តំណមទិស ៖ និរតី។ ពណ៌នាំសំណាង ៖ ស។ អ្នកយកអាសា ៖ ឆ្នាំចរ៕
ឆ្នាំថោះ ៖ រាសីស្រុតចុះ។ ដោយសារពាក្យចរចាមអារាមធ្វើឲ្យអ្នកបាក់ស្មារតីឥទ្ធិពលដល់ការងារងាយបំពានកំហុស។ កុំជឿទុកចិត្តអ្នកទើបស្គាល់គ្នា ព្រោះគេមានបំណងបោកប្រាស់អ្នកទេ។ មនោសញ្ចេតនា ៖ ស្នេហាដូចចានក្នុងរាវ ងាយទង្គិចបែក ដូច្នេះត្រូវចេះថែទាំថ្នាក់ថ្នម។ ទិសនាំលាភ ៖ កើត តំណម ៖ ជើង ។ ពណ៌នាំសំណាង៖ខ្មៅ។ អ្នកយកអាសា ៖ ឆ្នាំកុរ ៕
ឆ្នាំរោង៖ រាសីស្រុតចុះ។ ការងាររវល់ពេញ១ថ្ងៃ ធ្វើឲ្យអ្នកវិលក្បុង ត្រូវយកចិត្តទុកដាក់ទទួលទានឲ្យត្រូវម៉ោងកុំឲ្យឥទ្ធិពលដល់សុខភាព។ ថ្ងៃនេះមិនល្អសម្រាប់ការបោះទុនវិនិយោគ។ មនោសញ្ចេតនា ៖ ដោយសារតែពាក្យចំអែចំអន់របស់អ្នកផ្សេងធ្វើឲ្យអ្នកទាំង២ងាយនឹងឈ្លោះគ្នា។ ទិសនាំលាភ ៖ ត្បូង តំណមទិស ៖ ជើង។ ពណ៌នាំសំណាង ៖ ខ្មៅ។ អ្នកយកអាសា ៖ ឆ្នាំកុរ៕
ឆ្នាំម្សាញ់ ៖ រាសីស្រុតចុះ។ រាសីមិនល្អ សភាពផ្លូវចិត្តមិននឹងនរ ប៉ុន្តែនៅតែខំប្រឹងរក្សាស្មារតីធ្វើការកុំឲ្យុថ្នាក់លើស្តីបន្ទោស។ ប្រសិនមានអ្នកខ្ចីប្រាក់ត្រូវធ្វើលិខិតស្នាមត្រឹមត្រូវ ដើម្បីបញ្ចៀសបញ្ហាថ្ងៃក្រោយ។ មនោសញ្ចេតនា ៖ និស្ស័យមិនទាន់មកដល់ មិនអាចជួបនឹងមនុស្សដែលខ្លួនពេញចិត្ត។ ទិសនាំលាភ ៖ កើត តំណមទិស ៖ ជើង។ ពណ៌នាំសំណាង ៖ លឿង, ស។ ឆ្នាំយកអាសា ៖ ឆ្នាំឆ្លូវ ៕
ឆ្នាំមមី ៖ រាសីស្រុតចុះ។ ការងាររវល់ តានតឹងធ្វើឲ្យអ្នកងាយមានកំហុស ត្រូវនឹងនរដោះស្រាយកិច្ចការនីមួយៗកុំឲ្យស្មុគស្មាញថែម។ ចាយវាខ្ជះខ្ជាយ ឥឡូវនេះឱបកាបួបទទេ ស្តាយក្រោយក៏ហួសពេល។ មនោសញ្ចេតនា ៖ ភាពកក់ក្តៅ ផ្អែមល្ហែមរបស់អ្នកគឺជាកម្លាំងទាក់ទាញដ៏ធំចំពោះគូស្នេហ៍ ។ ទិសនាំលាភ ៖ កើត តំណមទិស ៖ ជើង។ ពណ៌នាំសំណាង ៖ លឿង។ អ្នកយកអាសា ៖ ឆ្នាំចរ៕
ឆ្នាំមមែ ៖ រាសីឡើងខ្ពស់ ។ ត្រូវខិតខំរៀនសូត្របន្ថែមពីមនុស្សនៅជុំវិញខ្លួន ទើបការងាររបស់អ្នកបានរីកចម្រើនជាងសព្វថ្ងៃ ថ្នាក់លើទុកចិត្តប្រគល់កិច្ចការសំខាន់ៗឲ្យធ្វើ។ ថ្ងៃនេះមាននាំឱកាសវិនិយោគដ៏ល្អមកឲ្យអ្នក ត្រូវចាប់យកកុំខកខាន។ នាំដៃគូទៅមើលភាពយន្តឬដើរកម្សាន្តទទួលទានកាហ្វេដើម្បីបង្កើនភាពស្និទ្ធស្នាលឲ្យបានច្រើន។ ទិសនាំលាភ ៖ ត្បូង តំណមទិស ៖កើត។ ពណ៌នាំសំណាង ៖ ខៀវ។ អ្នកយកអាសា ៖ ឆ្នាំកុរ ៕
ឆ្នាំវក ៖ រាសីល្អមធ្យម។ ត្រូវម៉ឺងម៉ាត់ក្នុងការងារ កុំឲ្យគូប្រជែងដណ្តើមស្នាដៃ។ ចាយវាយត្រូវចេះសន្សំចំចៃ ប្រយ័ត្នចុងខែមិនទាន់គ្មានសល់១រៀល ក្នុងហោប៉ៅ។ មនោសញ្ចេតនា ៖ មានការខ្វែងគំនិតគ្នាបន្តិច ទោះបីមិនធំដុំ តែក៏ធ្វើឲ្យអ្នកទាំង២នឿយហត់។ ទិសនាំលាភ ៖ ជើង តំណមទិស ៖ កើត។ ពណ៌នាំសំណាង ៖ ស ។ ឆ្នាំយកអាសា ៖ ឆ្នាំរោង៕
ឆ្នាំរកា ៖ រាសីឡើងខ្ពស់ ។ ការងារត្រូវបានថ្នាក់លើជឿទុកចិត្តប្រគល់ភារកិច្ចសំខាន់ៗឲ្យ មិត្តភ័ក្តិគាំទ្រអបអរសាទរជាមួយអ្នក។ ថ្ងៃនេះជាថ្ងៃជោគជ័យទោះអ្នកប្រកបរបររកស៊ីអ្វីក៏ទទួលផលចំណេញយ៉ាងគាប់ប្រសើរ។ មនោសញ្ចេតនា ៖ ពុំសូវផ្អែមល្ហែម គួរលៃឱកាសនៅក្បែរគ្នាឲ្យបានច្រើន។ ទិសនាំលាភ ៖ ឦសាន តំណមទិស ៖ ត្បូង។ ពណ៌នាំសំណាង ៖ លឿង ។ អ្នកយកអាសា ៖ ឆ្នាំឆ្លូវ៕
ឆ្នាំចរ ៖ រាសីឡើងខ្ពស់។ ដោយភាពប៉ិនប្រសប់បត់បែនរបស់អ្នក ហេតុនេះកិច្ចការគ្រប់យ៉ាងសុទ្ធតែដំណើរការទៅដោយរលូន។ រាសីល្អ លុយកាក់ហូរចូលមិនដាច់។ មនោសញ្ចេតនា ៖ អ្នកនៅលីវបានជួបមនុស្សដែលខ្លួនប្រាថ្នាយកធ្វើជាគូគាប់ ដូច្នេះត្រូវម្ចាស់ការចេញក្រៅចូលរួមក្នុងសកម្មភាពប្រាស្រ័យទាក់ទងឲ្យបានច្រើន។ ទិសនាំលាភ ៖ កើត តំណមទិស ៖ លិច ។ ពណ៌នាំសំណាង ៖ ផ្ទៃមេឃ។ អ្នកយកអាសា ៖ ឆ្នាំខាល៕
ឆ្នាំកុរ ៖ រាសីឡើងខ្ពស់ ។ ផែនការមានស្រាប់មានផ្នែកលំបាកអនុវត្តបានដូច្នេះគួររៀបផែនការថ្មីឲ្យស្របនឹងស្ថានភាពជាក់ស្តែងបច្ចុប្បន្ន តែក៏អាចសម្រាកបណ្តោះអាសន្នដើម្បីស្តារថាមពល ស្មារតីបន្តសម្រាប់ថ្ងៃស្អែក។ ត្រូវចៀសឆ្ងាយពីល្បែងស៊ីសងគ្រប់ប្រភេទ ប្រយ័ត្នមានទោស។ មនោសញ្ចេតនា ៖ អ្នកនៅលីវនឹងមានឱកាសបានជួបមនុស្សក្នុងសុបិន្ត អ្នកមានគ្រួសារហើយត្រូវប្រយ័ត្នទប់មាត់ទប់សំដីកុំឲ្យមានការជ្រុលជ្រួសលើគ្នា។ ទិសនាំលាភ ៖ លិច តំណមទិស ៖ ត្បូង។ ពណ៌នាំសំណាង ៖ ស។ អ្នកយកអាសា ៖ ឆ្នាំរកា៕