Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហ្វូងសត្វប្រចៀវនៅរមណីយដ្ឋានភ្នំសំពៅ នៅតែទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកទស្សនាកើនឡើង

spot_img

បច្ចុប្បន្នល្អាងប្រចៀវ ដែលស្ថិតក្នុងរមណីយដ្ឋានភ្នំសំពៅ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង នៅតែជាទីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យមកអង្គុយទស្សនាហ្វូងសត្វប្រចៀវ ដែលហោះហើរចេញស្វែងរក​ចំណី មានការកើនឡើងគួរឲ្យកត់សំគាល់។

ប្រធានការិយាល័យឧស្សាហកម្មទេសចរណ៍នៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង លោក ហម អរុណ បានឲ្យដឹងថា ល្អាងប្រចៀវ ជាគោលដៅទេសចរណ៍មួយទៀត ដែលភ្ញៀវទេសចរមកពីទីជិតឆ្ងាយចូលមកទស្សនា ហ្វូងសត្វប្រចៀវរាប់លានក្បាលហើរចេញពីក្នុងល្អាង ចាប់ពីម៉ោង៥កន្លះ ទៅដល់ម៉ោង៦កន្លះ ដើម្បីស្វែងរកចំណី ដែលនេះ ជាទស្សនីយភាពដ៏កម្រមួយ។

លោកបន្តថា ភ្ញៀវទេសចរអន្តរជាតិទាំងនោះ បានចូលមកលេងកម្សាន្តនៅភ្នំសំពៅ ហើយភាគច្រើនចង់ដឹងពីប្រវត្តិសាស្ត្រនៃភ្នំសំពៅ ដែលមានល្អាងក្បាលខ្មោច ល្អាងផ្កាស្លា ជាដើម រហូតមកដល់ម៉ោង៦ ទើបអ្នកទេស​ចរទាំងនោះនំាគ្នាមកមើលល្អាងសត្វប្រចៀវ ។

លោក ប្រធានការិយាល័យឧស្សាហកម្មទេសចរណ៍នៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានបន្តទៀតថា ភ្ញៀវទេសចរអន្តរជាតិ បានទៅទស្សនាកម្សាន្តនៅល្អាងប្រចៀវ ចន្លោះពី ១០០នាក់  ដល់ជិត២០០នាក់ ក្នុងមួយថ្ងៃៗ ដែលមានន័យថា ក្រោយពេលភ្ញៀវទេសចរដើរកម្សាន្តនៅតាមតំបន់នានារួចមក ពេលល្ងាចពួកគាត់មិនភ្លេចចូលទៅមើលហ្វូងសត្វប្រចៀវ ក្នុងតំបន់រមណីយដ្ឋានភ្នំសំពៅនោះទេ។

គួរបញ្ជាក់ថា បាត់ដំបង ជាខេត្តធំទីពីរក្នុងប្រទេសកម្ពុជា ដែលមានសក្តានុពលខ្លាំងទៅលើវិស័យកសិកម្ម ឧស្សាហកម្ម ទេសចរណ៍ និងមានក្រុងបាត់ដំបងជាទីក្រុងស្អាត សម្រាប់ការប្រកបអាជីវកម្ម មានភាពសម្បូរបែប គួរឱ្យចង់រស់នៅ ការបំពេញការងារ ការទស្សនា និងការស្នាក់នៅដោយភាពកក់ក្តៅ ។ រដ្ឋបាលខេត្តបាត់ដំបង ប្តេជ្ញាថានឹងបន្តខិតខំធ្វើយ៉ាងណាឱ្យខេត្ត និងក្រុងបាត់ដំបងកាន់តែមានភាពទាក់ទាញ ស្របតាមពាក្យស្លោក ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ និងផ្តល់ភាពកក់ក្តៅ និងដើម្បីឱ្យបាត់ដំបងក្លាយជាគោលដៅ សុខដុមរមនា និងស្នាមញញឹមដល់ភ្ញៀវទេសចរទាំងពួង៕

spot_img
×