Monday, December 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធូរ​ថ្លៃ​ម៉្លេះ! ជិះ​សុទ្ធ​ឡាន​ទំនើប បុ.ក​គូទ​គេ​ពីក្រោយ​ហើយ ព្យាយាម​បើក​រត់គេ​ច មិន​ចង់​មានរឿ​ង ឆាប់​ចេញមុខ​សុំទោស​ប្រពន្ធ​កូ​ន​គេ ព្រោះថា…

ជាការពិតណាស់ អ្នកមានឡានថ្លៃជិះមួយចំនួន មិនប្រាកដថាមានចរិតថ្លៃថ្នូរនោះទេ ជាពិសេសនៅពេលមានរឿងហេតុបង្កគ្រោះថ្នាក់ ឬ ប៉ះពៀរបន្តិចបន្តួច គឺតែងតែពុំមានការទទួលខុសត្រូវ ពោលគឺចូលចិត្តមានផ្នត់គំនិតមិនថ្លៃ បើករត់គេចខ្លួន ព្រោះតែមិនចង់បង់ថ្លៃសំណងទៅដល់ភាគីជនរងគ្រោះ។

ជាក់ស្តែង ដូចករណីនេះជាដើម បានធ្វើឲ្យមហាជនគ្រប់គ្នា សម្តែងការស្អប់យ៉ាងខ្លាំង ចំពោះទង្វើដ៏មិនថ្លៃថ្នូររបស់ម្ចាស់រថយន្តទំនើបម៉ា Lexus ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BL-7784 ដែលបានព្យាយាមបើករត់គេច ដោយមិនខ្វល់ពីការបង្កគ្រោះថ្នាក់ដល់អ្នកដទៃសោះឡើយ បន្ទាប់ពីបើកបុកគូទរថយន្តព្រុស១គ្រឿង ស្ថិតនៅតាមបណ្តោយផ្លូវម្តុំពេទ្យរុស្ស៊ី កាលពីវេលាម៉ោង ១២ និង១៦ នាទី ព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ។

តាមរយៈវីដេអូពីកាមេរ៉ាម្ចាស់ឡានរងគ្រោះ បានបង្ហាញឲ្យឃើញ គឺខណៈពេលកំពុងបើកសុខៗ ស្រាប់តែរថយន្ត Lexus ខាងលើ បុកពីក្រោយយ៉ាងពេញទំហឹង លាន់សូរផាំង! ដែលរហូតធ្វើឲ្យកូនតូចម្នាក់ក្នុងរថយន្តភ័យតក់ស្លុត ស្រែកយំយ៉ាងខ្លាំងតែម្តង។ នៅពេលនោះ ដោយសារម្ចាស់រថយន្តព្រុស មិនចង់ឈប់កណ្តាលផ្លូវនាំឲ្យស្ទះចរាចររណ៍ដល់គេឯង ក៏បានបើកឡានអែបខាង សង្ឃឹមថា រថយន្ត Lexus ឈប់ដោះស្រាយ ប៉ុន្តែ មានឯណា ដូចអែបខាងបើកផ្លូវឲ្យរត់គេចខ្លួនអ៊ីចឹង។ ហើយបើទោះជាម្ចាស់ឡានព្រុស ព្យាយាមបើកដេញតាម និងចុះទៅគោះឡានផាំងៗយ៉ាងណា ក៏ម្ចាស់ឡាន Lexus ចរិតធូរថ្លៃនេះមិនឈប់ឡើយ ដោយបន្តបើករត់គេចបំពាន់ភ្លើងស្តុបទាំងស្លន់ស្លោ មិនដឹងថាទៅប៉ះពៀរឡានម៉ូតូគេដទៃទៀត ឬយ៉ាងណានោះទេ។

ជាមួយនឹងទង្វើមិនទទួលខុសត្រូវ និងអាចនិយាយបានថាថោករកលេខដាក់គ្មាននេះ ម្ចាស់រថយន្តរងគ្រោះដែលមានគណនីហ្វេសប៊ុកឈ្មោះ Rady Pao បានបង្ហោះសារផ្តាំទៅយ៉ាងដូច្នេះថា៖ «សូមម្ចាស់ឡាន Lexus ពាក់ស្លាកលេខ (2BL-7784) ចូលខ្លួនមកសុំទោសប្រពន្ធ និងកូនខ្ញុំផង ព្រោះពួកគាត់ភ័យខ្លាំងណាស់បុកឡានខ្ញុំពីក្រោយហើយម៉េចរត់ចឹង ខ្ញុំមិនទាមទាសំណងអីទេ ព្រោះខ្ញុំដឹងថាអាគាត់ឯងច្បាស់ជាគ្មានលុយសងខ្ញុំទេមើលទៅ បានជារត់លឿនចឹង ធ្វើមនុស្សអោយចេះមានគុណធម៌ និងសិលធម៌ក្នុងខ្លួនផង កុំរត់ចឹង ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃដែលធ្វើដំណើររួមគ្នា ខ្មែរដូចគ្នាទេ សំរួលគ្នាទៅ (មានឡានទំនើបជាងខ្ញុំជិះហើយ តែចរិកវិញធូរថ្លៃម៉េះយីអា…..) សូមបងអូនដែលជាមិត្តក្នុង Facebook ខ្ញុំជួយ Share ម្នាក់មួយផង»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×