ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីបំផុត សត្វក្ងោក២០ក្បាល ត្រូវបានប្រគល់ជូនដល់ដៃម្ចាស់ដើមវិញ បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិកា ១០លានរៀល

ភ្នំពេញ ៖ បន្ទាប់ពីក្រុមមន្ត្រីរដ្ឋបាលព្រៃឈើនាំយកក្ងោក ២០ក្បាល ទៅប្រគល់ជូនម្ចាស់ដើមវិញនោះ នៅយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ លោក សេង ទៀង នាយករងខុទ្ទកា ល័យ សម្តេចរៀបចំថវិកា ១០លាន រៀល ឧបត្ថម្ភទៅម្ចាស់ក្ងោក។

លោក សេង ទៀង បានបញ្ជាក់ថា ថវិកាជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានលោកទាក់ទងទៅ លោក យឹម សំអឿន ជាម្ចាស់ក្ងោក ដើម្បីប្រគល់ជូនគាត់ ហើយ។ បើតាមលោក សេង ទៀង ការឧបត្ថម្ភថវិកានេះ ជាការលើកទឹកចិត្តដល់ម្ចាស់ក្ងោក ចំពោះការស្រឡាញ់ និងចិញ្ចឹមសត្វក្ងោករយៈពេលជិត ១០ឆ្នាំមកនេះ។

លោក យឹម សំអឿន បានប្រាប់ថា លោកបានចិញ្ចឹមក្ងោកទាំងនេះរយៈពេលជិត១០ឆ្នាំមកហើយ នៅផ្ទះរបស់លោកក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ បច្ចុប្បន្នក្ងោករបស់គាត់ មានចំនួន ប្រមាណ ២០ក្បាល, ហើយថា តាំងពីចិញ្ចឹមសត្វក្ងោកនោះមក លោកមិនដែលលក់ សត្វនេះឡើយ , មានម្តងនោះ លោកទាល់លុយពេក ទើបប្រកាសលក់តាមហ្វេសប៊ុក តែក្រោយ មក លោក លុបចេញវិញ ហើយមិនមានការលក់នោះទេ។

ស្រាប់តែសប្តាហ៍មុននេះនេះ សត្វក្ងោករបស់លោកត្រូវបានមន្ត្រីរដ្ឋបាលព្រៃឈើចុះមករឹបអូស យកទៅដាក់នៅសួនសត្វភ្នំតាម៉ៅ ក្រោមហេតុផលច្បាប់ហាមឃាត់មិនឱ្យចិញ្ចឹម។ ពេលនោះហើយដែលរូបលោករួមនឹងអ្នកលេងបណ្តាញសង្គមបានរួមគ្នាប្រតិកម្ម និងទាមទារ សត្វក្ងោកនោះត្រឡប់មកវិញ។

ជាភ័ព្វសំណាង នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានជ្រួតជ្រាបព័ត៌មាននេះ ក៏បញ្ជាឱ្យក្រុមមន្ត្រីរដ្ឋបាលព្រៃឈើដែលចុះមកចាប់រឹបអូសយកសត្វក្ងោករបស់លោក គឺយកទៅប្រគល់ជូនម្ចាស់ដើមវិញ។

នៅទីបំផុត មន្ត្រីរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននាំយកសត្វក្ងោកទាំង២០ក្បាល ពីសួនសត្វភ្នំតាម៉ៅ ខេត្តតាកែវ ទៅប្រគល់ជូនដល់ដៃម្ចាស់ដើមវិញហើយ នាល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង។

គួរបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រតិកម្មថា «ខ្ញុំសូមចេញបញ្ជាបន្ទាន់ សូមឲ្យអ្នកទទួលខុសត្រូវ ដែលបានយកសត្វក្ងោកចេញពីផ្ទះរបស់ក្រុមគ្រួសារដែលចិញ្ចឹមសត្វនេះ គឺត្រូវយកទៅប្រគល់ជូនដល់ផ្ទះដើមគេវិញឱ្យបានឆាប់។ ខ្ញុំមិនយល់ស្របនឹងទង្វើបែបនេះនោះទេ យើងគួរតែលើកទឹកចិត្តឲ្យប្រជាជនចិញ្ចឹមសត្វដែលជិតផុតពូជ ប្រសើរជាងទៅចាប់សត្វដែលប្រជាជនខំចិញ្ចឹមយកមកទុកនៅទីកន្លែងណាមួយ ហើយមិនយូរប៉ុន្មានសត្វនេះនឹងស្លាប់ ប្រសិនបើខ្វះការថែទាំ ខ្វះការយកចិត្តទុកដាក់៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម