Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ចម ប្រសិទ្ធ៖ វិស័យឧស្សាហកម្មបានរក្សាស្ថិរភាពល្អ ហើយរោងចក្រឧស្សាហកម្ម បានបង្កើតការងារជាង ១ លានកន្លែង ក្នុងឆ្នាំ២០២២

ភ្នំពេញ៖ នៅឆ្នាំ២០២២ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចុះបញ្ជីរោងចក្រថ្មីចំនួន ១៨៦ ដែលនាំឲ្យចំនួនរោងចក្រសរុបកើនដល់ ១៩៨២។ ក្រសួងបានឲ្យដឹងថា តម្លៃវិនិយោគសរុបរបស់រោងចក្រឧស្សាហកម្មមានចំនួន ១៦,៦៩ ពាន់លានដុល្លារ កើនឡើង ២១ ភាគរយធៀបនឹងឆ្នាំមុន។

ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឲ្យដឹងនៅថ្ងៃទី២៨ ខែកុម្ភៈ ក្នុងកិច្ចប្រជុំសន្និបាតប្រចាំឆ្នាំ ដើម្បីពិនិត្យមើលសមិទ្ធផលការងារ​​របស់ខ្លួនក្នុងឆ្នាំ២០២២ថា វិស័យឧស្សាហកម្មបានរក្សាស្ថិរភាពល្អ បន្ទាប់ពីរងផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ ដែលបានរំខានដល់ប្រតិបត្តិការរោងចក្រ និងកាត់បន្ថយការបញ្ជាទិញ។ រោងចក្រឧស្សាហកម្ម បានបង្កើតការងារជាង ១ លានកន្លែង កើនឡើង ៤ ភាគរយ។

ឯកឧត្តម ចម ប្រសិទ្ធ បានលើកឡើងថា ផលិតផលប្រមាណ ១១.៤ពាន់លានដុល្លារ ត្រូវបាននាំចេញទៅក្រៅប្រទេស ខណៈដែល ៤.៣៥ ពាន់លានដុល្លារ ត្រូវបានលក់នៅលើទីផ្សារក្នុងស្រុក។​

គួរបញ្ជាក់ថា បើតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបង្ហាញថា ទិន្នផលផលិតកម្មរបស់កម្ពុជា ឈានដល់១៥.៨ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២ កើនឡើង៨៣ ភាគរយ បើធៀបនឹងឆ្នាំ២០២១៕

×