ភ្នំពេញ ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតប្រចាំឆ្នាំរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង ប្រធានស្ថានតំណាងកម្ពុជានៅបរទេស និងតំណាងជាន់ខ្ពស់ពីស្ថាប័នជាតិពាក់ព័ន្ធ។ គោលបំណងនៃសន្និបាតនេះគឺ ដើម្បីវាយតម្លៃលើសមិទ្ធផលការងារការទូត និងរៀបចំផែនការសកម្មភាពថ្មី សម្រាប់គោលនយោបាយការបរទេសឯករាជ្យ និងផ្អែកតាមច្បាប់។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ធ្វើសន្និបាតប្រចាំឆ្នាំ រយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០២៣ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង ប្រធានស្ថានតំណាងកម្ពុជានៅបរទេស និងតំណាងជាន់ខ្ពស់ពីស្ថាប័នជាតិពាក់ព័ន្ធ។ គោលបំណងនៃសន្និបាតនេះគឺ ដើម្បីវាយតម្លៃលើសមិទ្ធផលការងារការទូត និងរៀបចំផែនការសកម្មភាពថ្មី សម្រាប់គោលនយោបាយការបរទេសឯករាជ្យ និងផ្អែកតាមច្បាប់។
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាត និងធ្វើជាប្រធានដឹកនាំកិច្ចពិភាក្សារយៈពេលពីរថ្ងៃដំបូង លើប្រធានបទស្តីពី ការប្រែប្រួលភូមិសាស្ត្រនយោបាយសកល ការវិវត្តនៃបញ្ហាក្នុងតំបន់ដែលជាផលប្រយោជន៍ និងក្តីបារម្ភរបស់កម្ពុជា យុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចក្នុងបរិបទនៃការធ្លាក់ចុះសេដ្ឋកិច្ចសកល ក៏ដូចជាការបន្តធ្វើកំណែទម្រង់ស្ថាប័ន ជាដើម។

ឯកឧត្តម ប្រាក់ សុខុន បានថ្លែងថា នៅពេលរសៀលនេះ និងថ្ងៃស្អែកពេញមួយថ្ងៃ នឹងដឹកនាំកិច្ចប្រជុំចង្អៀតដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការបរទេស ព្រមទាំងឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍ និងអង្គកុងស៊ុលរបស់យើង ប្រចាំនៅបរទេសសរុបទាំងអស់ ៤៣ រូប។ កិច្ចប្រជុំចង្អៀតនេះ ក៏នឹងមានការចូលរួមផងដែរពីសំណាក់ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ កិច្ចពិភាក្សានឹងផ្ដោតលើប្រធានបទសំខាន់បី ជាអាទិ៍ (១) ការប្រែប្រួលភូមិសាស្ត្រនយោបាយសកលលោក និងផលប៉ះពាល់មកលើតំបន់ និងកម្ពុជា (២) ការងារការទូតសេដ្ឋកិច្ច និង (៣) កំណែទម្រង់ស្ថាប័នផ្ទៃក្នុងក្រសួង ដែលនឹងផ្តោតទៅលើការពិនិត្យបញ្ហាប្រឈម និងការស្វែងរកដំណោះស្រាយ។ យើងនឹងធ្វើការបូកសរុបលទ្ធផលសំខាន់ៗ នៃកិច្ចពិភាក្សាទាំងនេះ គោរពរាយការណ៍ជូន សម្តេចតេជោនាយករដ្ឋមន្ត្រី នាពិធីបិទសន្និបាតនៅរសៀលថ្ងៃទី៣ ខែមីនា ដើម្បីទទួលនូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុត និងចក្ខុវិស័យវែងឆ្ងាយ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេច ឆ្ពោះទៅសម្រេចឱ្យបាននូវជោគជ័យថ្មីៗថែមទៀត ក្នុងការងារការទូតរបស់យើង។
រដ្ឋមន្ត្រីការបរទេសកម្ពុជាបានបញ្ជាក់ថា ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ពិភពលោកបន្តវិវត្តន៍ទៅរកប្រព័ន្ធអន្តរជាតិមួយដែលមានលក្ខណៈសកល ពហុប៉ូល និងស្មុគ្រស្មាញ។ ការវិវត្តន៍នេះបាននាំមកនូវការផ្លាស់ប្តូរនៃទំនាក់ទំនងអន្តរជាតិយ៉ាងជ្រាលជ្រៅ ឆាប់រហ័ស ពិបាកប៉ាន់ស្មាន និងប្រកបដោយគ្រោះថ្នាក់ ទាំងសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក ទាំងសម្រាប់ពិភពលោក។ ការប្រែប្រួលទាំងនេះ បានស្តែងចេញតាមរយៈនៃការប្រកួតប្រជែងកាន់តែតានតឹង និងស្មុគ្រស្មាញឡើង និងលើរណសិរ្សកាន់តែច្រើន រវាងមហាអំណាចធំបំផុតទាំង២ គឺ ស.រ.អ. និង ចិន។ ការប្រជែងនេះបានបង្កើតឡើងនូវស្ថានភាពដ៏លំបាកសម្រាប់ប្រទេសមធ្យម និងតូច ក្នុងការកែសម្រួលយុទ្ធសាស្ត្រ និងការប្រកាន់នូវជំហររបស់ខ្លួន ដើម្បីឆ្លើយតបនឹងការប្រែប្រួលទាំងនោះ និងការពារផលប្រយោជន៍ជាតិរៀងៗខ្លួន។ ជាមួយនេះ កត្តាខាងក្រៅជាច្រើនទៀត ក៏ជះឥទ្ធិពលមកលើដំណើរវិវត្តន៍នេះ តួយ៉ាង ផលប៉ះពាល់ធ្ងន់ធ្ងរ និងចំរុះដែលបណ្តាលមកពីជម្ងឺរាលដាលកូវីដ-១៩ ការប្រែប្រួលអាកាសធាតុ និងបញ្ហាសន្តិសុខមិនប្រពៃណីផ្សេងទៀត។ ភ្នក់នៃភាពតានតឹងដែលមានស្រាប់ ឬកំពុងធ្លាក់ក្នុងស្ថានភាពធ្ងន់ធ្ងរប្រកបដោយគ្រោះថ្នាក់ បន្តធ្វើឲ្យសហគមន៍អន្តរជាតិខ្វល់ខ្វាយ និងចំណាយធនធាន ពេលវេលាសន្ធឹកសន្ធាប់ ឯវិបត្តិ និងសង្គ្រាមនៅតំបន់ខ្លះ នាំឲ្យរង្គោះរង្គើរដល់របៀបរបបសកលលោកផ្អែកលើច្បាប់អន្តរជាតិ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិភាព សន្តិសុខ ស្ថេរភាពនៃតំបន់ទាំងនោះ ឬក៏ឆ្ងាយជាងនេះ។

រដ្ឋមន្ត្រីការបរទេសបានបន្តថា ប្រែប្រួលទាំងនេះ បានស្តែងចេញតាមរយៈនៃការប្រកួតប្រជែងកាន់តែតានតឹង និងស្មុគ្រស្មាញឡើង និងលើរណសិរ្សកាន់តែច្រើន រវាងមហាអំណាចធំបំផុតទាំង២ គឺ ស.រ.អ. និង ចិន។ ការប្រជែងនេះបានបង្កើតឡើងនូវស្ថានភាពដ៏លំបាកសម្រាប់ប្រទេសមធ្យម និងតូច ក្នុងការកែសម្រួលយុទ្ធសាស្ត្រ និងការប្រកាន់នូវជំហររបស់ខ្លួន ដើម្បីឆ្លើយតបនឹងការប្រែប្រួលទាំងនោះ និងការពារផលប្រយោជន៍ជាតិរៀងៗខ្លួន។ ជាមួយនេះ កត្តាខាងក្រៅជាច្រើនទៀត ក៏ជះឥទ្ធិពលមកលើដំណើរវិវត្តន៍នេះ តួយ៉ាង ផលប៉ះពាល់ធ្ងន់ធ្ងរ និងចំរុះដែលបណ្តាលមកពីជម្ងឺរាលដាលកូវីដ-១៩ ការប្រែប្រួលអាកាសធាតុ និងបញ្ហាសន្តិសុខមិនប្រពៃណីផ្សេងទៀត។ ភ្នក់នៃភាពតានតឹងដែលមានស្រាប់ ឬកំពុងធ្លាក់ក្នុងស្ថានភាពធ្ងន់ធ្ងរប្រកបដោយគ្រោះថ្នាក់ បន្តធ្វើឲ្យសហគមន៍អន្តរជាតិខ្វល់ខ្វាយ និងចំណាយធនធាន ពេលវេលាសន្ធឹកសន្ធាប់ ឯវិបត្តិ និងសង្គ្រាមនៅតំបន់ខ្លះ នាំឲ្យរង្គោះរង្គើរដល់របៀបរបបសកលលោកផ្អែកលើច្បាប់អន្តរជាតិ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិភាព សន្តិសុខ ស្ថេរភាពនៃតំបន់ទាំងនោះ ឬក៏ឆ្ងាយជាងនេះ។
សូមជម្រាបថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតដែលនឹងរៀបចំជាលក្ខណៈផ្ទៃក្នុង នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ហើយដែលក្នុងឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងផ្តល់គោលការណ៍ណែនាំ និងទិសដៅគោលនយោបាយ ដល់មន្រ្តីការទូតកម្ពុជាទាំងអស់ សំដៅរក្សាផលប្រយោជន៍ស្នូលរបស់កម្ពុជា ធានាឱ្យបាននូវអធិបតេយ្យភាព និងសន្តិភាព ព្រមទាំងជំរុញទំនាក់ទំនងសេដ្ឋកិច្ច៕ រក្សាសិទ្ធិដោយៈ ចេស្តារ



