Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្ឌិត​ស្រី​ម្នាក់​បាន​រកឃើញ​សារធាតុ​ព្យាបាល​មហារីក​ពី​ឈើ​ព្រៃ​នៅ​ខេត្ត Quảng Trị ប្រទេស​វៀតណាម​

​សា​ស្រា្ដ​ចា​រ្យ Nguyễn Thị Hoài ប្រធាន​ផ្នែក​ឱសថ​នៃ​មហាវិទ្យាល័យ​ឱស​ថ​សាស្ដ្រ Huế បាន​ស្គា​ល់ពី​ដើមឈើ​ម្យ៉ាង​មានឈ្មោះ វិទ្យាសាស្ដ្រ​ថា​Uvaria grandiflora Roxb ។​ប​ណ្ឌិ​ត​រូបនេះ​រំលឹកថា ជា​យូរណាស់​មកហើយ​ធ្លាប់​បានឮ​គ្រូឱសថបុរាណ​នៅ​តំបន់​ជនជាតិ​តំណាល​ត​គ្នា​ថា រុក្ខជាតិ​នេះ​អាច​ព្យាបាល​ជំងឺ​ច្រើន​មុខ​។ ដើម្បី​ត្រួតពិនិត្យ គាត់​បាន​ចុះទៅ​កាន់​ភូមិ​ជនជាតិ​ដើម្បី​ប្រមូល​រុក្ខជាតិ​ឱសថ​នោះ​យកមក​ធ្វើការ​ស្រាវជ្រាវ ។​

សា​ស្រា្ដ​ចា​រ្យ Nguyễn Thị Hoài

​នៅ​ឆ្នាំ​២០១២ នា​តំបន់ភ្នំ អ្នកវិទ្យាសាស្ដ្រ​រូបនេះ​បានជ្រើសរើស​គំរូ​រុក្ខជាតិ​ឱ​សថ៣០​ប្រភេទ រួច​ចំណាយពេល​ជាង​មួយឆ្នាំ​ដើម្បី​ធ្វើការ​វិភាគ ។តាមរយៈ​ការស្រាវជ្រាវ​តាម​បទដ្ឋាន​វិទ្យា​ស្ដ្រ​បាន​បង្ហាញថា រុក្ខជាតិ​ដែលមាន​ឈ្មោះ​វិទ្យាសាស្ដ្រ​ក្នុង​រូបភាព​ខាងក្រោម​មាន​សារធាតុ​ដ៏​មានតម្លៃ​ដែល​អាច​បង្ខាំង​ការលូតលាស់​និង​កម្ចាត់​បាន​មហារីក​។

​សាស្ដ្រាចារ្យ​រូបនេះ​ឱ្យ​​ដឹងថា បច្ចុប្បន្ន​លទ្ធផល​ស្រាវជ្រាវ​កំពុង​ត្រូវ​បានអនុវត្ត​ ហើយ​វា​ទាមទារ​ពេលវេលា​មួយ​ដើម្បី​ត្រូវបាន​ម​ជ្ឈដ្ឋានវិទ្យាសាស្រ្ដ​អន្ដរ​ជាតិ​ទ​ទួលស្គាល់។និក្ខេ​បបទ​នេះ​បានទទួល​ពានរង្វាន់​ស​ម្រា​ប់​អ្នក​វិ​ទ្យា​សា​ស្រ្ដនៅ​ឆ្នាំ២០១៧៕

សូយន

×