ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន អនុគ្រោះមិនយកពន្ធលើប្រាក់ ចំណូលរបស់គ្រឹះស្ថាន សិក្សារដ្ឋ និងឯកជនទូទាំងប្រទេសរយៈពេល ៥ឆ្នាំ

ភ្នំពេញ ៖ ជាការរំលឹកទឹកចិត្ត ក៏ដូចជាលើកកម្ពស់ វិស័យសិក្សាអប់រំ និងពង្រីកធនធានមនុស្ស សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានផ្ដល់ការអនុគ្រោះ ដល់ គ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទូទាំងប្រទេស ឱ្យរួចផុតពីការបង់ពន្ធ លើ ប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល ពន្ធអប្បបរមា អាករលើតម្លៃបន្ថែម និងពន្ធកាត់ ទុក លើសេវា ការប្រាក់ និងភាគលាភ ចាប់ពីឆ្នាំ២០២៤ រហូតដល់ ដំណាច់ ឆ្នាំ២០២៨។

យោងលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រី លេខ ២៥២ សជណ.អវ ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលមជ្ឈមណ្ឌលព័ត៌មាន CEN ទើបតែទទួលបាន នាពេលថ្មីៗនេះ មានខ្លឹមសារថា បើទោះបីផ្ដល់ការ អនុ គ្រោះដូចករណីខាងលើ ប៉ុន្ដែគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទូទាំងប្រទេស ត្រូវបង់ ពន្ធ លើប្រាក់បៀវត្ស ពន្ធកាត់ទុកលើការជួលទីតាំងពន្ធអចលនទ្រព្យ និងពន្ធប៉ាតង។

លោក អ៉ីន វីរជាតិ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី ដែលជាអ្នកចុះហត្ថលេខា លើ លិខិតផ្ញើជូនរដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និង កីឡា និងរដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា ក្នុង ករណីខកខាន ឬយឺតយ៉ាវបំពេញកាតព្វកិច្ចសារពើពន្ធនានា គ្រឹះស្ថានសិក្សា ត្រូវ ទទួល រងនូវទោសទណ្ឌនានា រួមមាន ប្រាក់ពិន័យ និងការប្រាក់ តាមបទប្បញ្ញត្តិស្ដី ពន្ធ ដារជាធរមាន។

លើសពីនេះ គ្រឹះស្ថានសិក្សាត្រូវបំពេញកាតព្វកិច្ចចុះបញ្ជីពន្ធដារ នៅរដ្ឋបាល សារ ពើ ពន្ធ កត់ត្រា និងកាន់កាប់បញ្ជិកាគណនេយ្យឱ្យបានត្រឹមត្រូវ ព្រមទាំងដាក់លិខិត ប្រកាស ពន្ធប្រចាំខែ និងពន្ធប្រចាំឆ្នាំតាមច្បាប់ជាធរមាន។

សូមបញ្ជាក់ថា ការផ្ដល់ការអនុគ្រោះរបស់សម្ដេចតេជោ ហ៊ុន សែន លើវិស័យសិក្សាអប់រំនេះ ធ្វើឡើងតបនឹងសំណើរបស់សមាគមគ្រឹះស្ថាន ឧត្តម សិក្សាក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនាព្រឹក ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅ។

បើតាមរបាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា គិតត្រឹម ឆ្នាំ២០២២ គ្រឹះស្ថានឧត្តមសិក្សានៅទូទាំងប្រទេសមានចំនួន១៣០ ក្នុងនោះ គ្រឹះ ស្ថានឧត្តមសិក្សារដ្ឋ៤៨ និងឯកជន៨២។ សាលាមត្តេយ្យសិក្សា និងសាលារៀន ចំណេះ ទូទៅទាំងសាធារណៈ និងឯកជនមានចំនួនសរុប ១៨,៤៣០កន្លែង។ ក្នុង នោះ មត្តេយ្យ សិក្សាសហគមន៍ ៣,០៨៣កន្លែង, សាលារៀនសាធារណៈ ១៣,៦៨១កន្លែង និងសាលារៀនឯកជន ១,៦៦៦កន្លែង៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម