ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន អំពាវនាវទៅកាន់មិត្តភក្តិបរទេស ថា សូមកុំគាំទ្រចលនាបដិវត្តន៍ពណ៌ដើម្បីបំផ្លាញសុខសន្តិភាពនៅកម្ពុជា

ភ្នំពេញ ៖ ជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូន សិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មី សរុបជិត ២ពាន់នាក់ នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងទៅកាន់មិត្តភក្តិបរទេស ថា ខ្ញុំសង្ឃឹមថា មិត្តភក្តិបរទេសទាំងឡាយ នឹងមិនគាំទ្រដល់ចលនាបដិវត្តន៍ពណ៌ដើម្បីបំផ្លាញសុខសន្តិភាពរបស់កម្ពុជា ដែលខិតខំរកមកបានដោយលំបាកនោះទេ។

ការថ្លែងបែបនេះរបស់ សម្ដេចតេជោ ហ៊ុន សែន ត្រូវបានក្រុមអ្នកតាមដានបញ្ហានយោបាយនៅកម្ពុជា លើកសំដៅលើសាលក្រមផ្តន្ទាទោស លោក កឹម សុខា ដាក់ឱ្យជាប់ឃុំនៅក្នុងផ្ទះ កំណត់ រយៈពេល ២៧ឆ្នាំ ពីបទ សន្ទិដ្ឋិភាពជាមួយបរទេស ឬឃុបឃិតជាមួយ បរទេស ផ្ដួលរំលំរដ្ឋាភិបាល ដែលសាលក្រមនេះត្រូវបានប្រទេសមួយចំនួន បង្ហាញនូវក្តីមិនពេញចិត្ត ប៉ុន្តែផ្ទុយទៅវិញសាលក្រមនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីប្រជាពលរដ្ឋខ្មែរ ដែលស្រឡាញ់សន្តិភាពស្ទើរតែនៅទូទាំងប្រទេស។

ទាក់ទងនឹងការធ្វើបដិវត្តន៍ពណ៌ និងការប៉ុនប៉ងបំផ្លាញសន្តិភាពរបស់ក្រុមមួយ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសកម្ពុជាដ៏កម្សត់មួយនេះ បានឆ្លងកាត់នូវទុក្ខវេទនានៃភ្លើងសង្គ្រាម ស្លាប់ប្រជាពលរដ្ឋរាប់លាននាក់ ដូច្នេះកម្ពុជានឹងមិនអត់ឱនដល់សកម្មភាពទាំងឡាយណា ដែលចង់បំផ្លាញសន្តិភាព នាំកម្ពុជាទៅរកភ្លើងសង្គ្រាមវិញនោះទេ ទោះក្នុងតម្លៃណាក៏ដោយ។

យើងយល់ដឹងអំពីបំណងរបស់មនុស្សខ្លះដែលជាមជ្ឈដ្ឋានក្រៅប្រទេស ផ្តល់ក្តីកង្វល់ចំពោះយើង តែយើងក៏សុំប្រាប់ទៅអ្នកទាំងអស់ ឲ្យបានជ្រាបថា អ្នកក៏គួរយល់អំពីកង្វល់របស់យើង ដែលជាព្រះរាជាណាចក្រកម្ពុជា ជាទឹកដីដ៏កម្សត់មួយ ដែលពួកអ្នកបានរួមចំណែកបំផ្លាញ និងធ្វើសង្គ្រាមក្នុងប្រទេសយើងកាលពីពេលមុន, យើងសង្ឃឹមថា អ្នកនឹងមិនដុតកម្លោចកម្ពុជា ហើយជួយផ្ចុងផ្តើមទៅដល់ក្រុមអ្នកធ្វើបដិវត្តន៍ពណ៌ ដើម្បីបំផ្លាញសន្តិភាពនៅក្នុងប្រទេសរបស់យើង។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីគោលបំណងរបស់សម្តេច ដែលបានបង្ហោះវីដេអូខ្លីមួយកាលពីយប់ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ ស្តីពីការចុះហត្ថលេខា លើសេចក្តីប្រកាសរួមលទ្ធផលនៃការចរចានៅ ហ្វែអង់តាដឺន័រ (Fère-en-Tardenois) ប្រទេសបារាំង រវាងសម្តេច និងសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ១៩៨៧ ដោយសម្ដេចចង់បង្ហាញក្រុមជនបរទេសដែលមិនមែនជាខ្មែរឱ្យដឹងថា សុំកុំតាំងខ្លួនស្រឡាញ់ខ្មែរ លើសពីខ្មែរស្រឡាញ់ខ្មែរខ្លួនឯង, ពេលមានសង្គ្រាមខ្មែរស្លាប់ ជនបរទេសទាំងឡាយ មិនបានមកស្លាប់ជាមួយខ្មែរនោះទេ គេនាំគ្នារត់ចោលខ្មែរអស់៕ រក្សាសិទ្ធិដោយ  ៖ ពិសិដ្ឋ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម