Lionel Messi គឺកីឡាករបាត់ទាត់ម្នាក់ដ៏ល្បីបំផុតក្នុងពិភពលោក ហើយវាមិនមែនជារឿងចម្លែកនោះទេដែលមានក្រុមអង្គរក្សជាច្រើនតាមហែរហមគាត់ នៅពេលគាត់ធ្វើដំណើរនៅកន្លែងទីសាធារណៈ។
ទោះយ៉ាងណា កំពូលកីឡាករម្នាក់នេះបានបង្ហាញអាកប្បកិរិយាគួរឲ្យសរសើរ នៅពេលដែលគាត់បានធ្វើរឿងមួយដាក់អ្នកគាំទ្រវ័យក្មេងម្នាក់ ដែលត្រូវក្រុមការងារសន្តិសុខរបស់គាត់បានដេញចេញ។
រឿងនេះវាកើតឡើងនៅពេល ដែលកីឡាករ Messi បានធ្វើដំណើរមកដល់សណ្ឋាគារស្នាក់នៅរបស់ក្រុមអាហ្សង់ទីនស្ថិតក្នុងទីក្រុង Montevideo មុនពេលការប្រកួតជំរុះ World Cup ទល់នឹងក្រុមអ៊ុយរ៉ាហ្គាយ។ កីឡាករឈ្នះពាន Ballon d’Or ៥ដងរូបនោះបានធ្វើដំណើរទៅកាន់ច្រកចូលសណ្ឋាគារប៉ុន្តែមានអ្នកគាំទ្រវ័យក្មេងម្នាក់បានព្យាយាមរត់ស្កាត់មកជួបគាត់ ប៉ុន្តែត្រូវបានក្រុមការពារសន្តិសុខដេញគាត់ចេញ។
តែសំណាងល្អ កីឡាករ Messi បានឃើញក្មេងប្រុសនោះត្រូវក្រុមសន្តិសុខដេញចេញ ហើយគាត់ក៏បានប្រាប់ឲ្យពួកគេនាំក្មេងប្រុសនោះត្រឡប់មកវិញ។
ក្មេងប្រុសមានសំណាងនោះមិនត្រឹមតែបានជួបកីឡាករប្រចាំចិត្តរបស់គេទេ ថែមទាំងបានថតរូប Selfie ជាមួយគាត់ទៀត៕
ប្រភព៖ Good Times