Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមោយដំរី​ជួយ​ព្យាបាល​ជំងឺ​

​លក្ខណៈ​រុក្ខជាតិ : ជា​ប្រភេទ​ស្មៅ​ដុះ​តាម​រដូវ មាន​ជាតិ​ទឹក​ច្រើន ដើម​ថ្លោស​ផ្នែក​ខាងលើ ឬ​ចុង​មែក​មាន​រោម​ច្រើន​។ ស្លឹក​ឆ្លា​ស់ទង​រាង​ដូច​ស៊ុត ឬ​រាង​ស៊ុត​ទ្រវែង មាន​រោម​មួយៗ​នៅ​ផ្នែក​ខាងលើ និង​មាន​រោម​ច្រើន​ហើយ​ទន់​នៅ​ផ្នែក​ខាងក្រោម គែម​ស្លឹក​រាង​ទឹករលក​។ ផ្កា​ជា​ចង្កោម​វែង តូចៗ​តម្រៀប​គ្នា​តាម​បណ្ដោយ​ទង ពណ៌​ស ឬ​ពណ៌​ស្វាយ​ស្លេក​។ ផ្លែ​រាង​ជា​ក្លែបៗ ចែកជា​ពីរ​ក្លែប​ជ្រៅៗ​។​

​កន្លែង​ដាំ​ដុះ : ដុះ​ខ្លួនឯង​នៅ​គ្រប់កន្លែង​នៅក្នុង​ប្រទេស​កម្ពុជា​។​

​ផ្នែក​ប្រើប្រាស់ : រុក្ខជាតិ​ទាំងមូល​។​

​ការព្យាបាល : ​ជំងឺ​នោម​តិច ក្រោម​កម្រិត​ធម្មតា​1,51/24h

​ ​-​ជំងឺ​នោម​ឈាម​, ហើម​បណ្ដាលមកពី​រលាក​តម្រង​នោម និង​បណ្ដា​លពី​មូលហេតុ​ផ្សេងៗ​ទៀត​ប្រឆាំង​ហើម រលាក​។​

​កម្រិត​និង​របៀប​ប្រើ : ហាល​ឱ្យ​ស្ងួត កិន​ជា​ម្សៅ កម្រិត​ពី 3-6gm ឬ​ស្ងោរ​ផឹក​ជា​ទឹក 200-400ml សម្រាប់​ព្យាបាល​ជំងឺ រលាក​តម្រងនោម​។​ហើម​សើ​ស្បែក ដំ​និង​បិទ​កន្លែង​ហើម ហាម​ប្រើ​ចំពោះ​អ្នកជំងឺ​រលាក​ថ្លើម​៕ សុបិន្ត

×