គូប្រកួត៖
(21h:00) Russia vs Spain
(01h:00) Croatiavs Denmark
វិភាគគូល្អ
Spain vs Russia
ការព្រួយបារម្ភច្រើនមុនការប្រកួត World Cup ២០១៨នេះ ជុំវិញថា តើក្រុមម្ចាស់ផ្ទះ Russia នឹងបន្តដំណើរបានយូរកម្រិតណាស់។ បារម្ភថា ពួកគេប្រហែលជាមិនអាចឆ្លងផុតវគ្គជម្រុះក្នុងពូលផង តែខុសស្រឡេះ ពួកគេបានយកឈ្នះគូប្រកួតពីរប្រកួតដំបូងដោយស្រួល។
មិនថាពួកគេបញ្ចប់ត្រឹមលេខរៀងប៉ុន្មានទេ វគ្គ១៦ក្រុមចុងក្រោយនេះជាការប្រកួតដ៏លំបាក ដោយពួកគេត្រូវប្រឈមជាមួយក្រុម Spain ឬក៏ក្រុមព័រទុយហ្គាល់។
ក្រុមSpainបញ្ចប់លើកំពូលតារាងក្នុងពូលB ប៉ុន្តែឈ្នះតែមួយប្រកួតប៉ុណ្ណោះក្នុង៣ប្រកួត។ ពួកគេប្រកួតដំបូងដោយស្មើ៣-៣ជាមួយក្រុមព័រទុយហ្គាល់ ប៉ុន្តែកីឡាករ=Cristiano Ronaldo រកបានគ្រាប់បាល់នៅនាទីចុងម៉ោង។
ចំណែកក្រុមម្ចាស់ផ្ទះ Russia ត្រូវតែស្តារទម្រង់លេងរបស់ខ្លួនឡើងវិញ បន្ទាប់ពីចាញ់ក្រុមអ៊ុយរូហ្គាយ ហើយ ពួកគេលេងមិនទាន់ដល់កម្រិតដែលចង់បាននៅឡើយទេ។ ការយកឈ្នះក្រុមដូចជាSpainនេះ វាពិបាកបន្តិចហើយ៕
ទស្សន: Spain 2-1 Russia
Croatia vs Denmark
ដូចដែលបានឃើញហើយក្នុងការប្រកួតកន្លងមក ចំណុចខ្លាំងរបស់ក្រុម Denmark គឺប្រព័ន្ធការពារ។ការព្យាយាមទម្លុះខ្សែការពារDenmark ពិតជាមិនងាយស្រួល។
ការប្រកួតនេះនឹងកំណត់ពីភាពខ្លាំងនៃកម្លាំងប្រយុទ្ធផងនិងប្រព័ន្ធការពាររបស់ក្រុមជម្រើសជាតិនៃប្រទេសទាំងពីរផង។ ប្រកួតជាមួយក្រុមបារាំង Denmark បានបង្ហាញសមត្ថភាពការពារយ៉ាងល្អ គេជឿថាពួកគេនឹងធ្វើឲ្យក្រុមក្រូអាស៊ីពិបាករកឱកាស ។
ក្រុមក្រូអាស៊ីមានស្ថិតិឈ្នះ៤ប្រកួតជាប់គ្នានិងចាញ់១ក្នុង៥ប្រកួតចុងក្រោយ ចំណែកក្រុមDenmark មិនដែលចាញ់ទេក្នុង៧ប្រកួត ក្រុមទាំងពីរនេះមានស្ថិតិចាញ់២ប្រកួតដូចគ្នាក្នុង១០ប្រកួតចុងក្រោយ។
ក្រុមក្រូអាស៊ីឈ្នះ៧ក្នុង១០ប្រកួត ។ ពួកគេរកបាន៨គ្រាប់ក្នុង១១ប្រកួតចុងក្រោយ។ នៅព្រឹត្តិការណ៍ World Cup ពួកគេឈ្នះ៤ក្នុង៥ប្រកួតចុងក្រោយនិងចាញ់៤ក្នុង១០ប្រកួត។
ក្រុមទាំងពីរធ្លាប់ជួបគ្នា៥លើក ហើយក្រុមក្រូអាស៊ីឈ្នះ២លើក ចំណែកក្រុម Denmar kក៏រកបាន២គ្រាប់ដូចគ្នាដែរ និងស្មើ១ប្រកួត៕
ទស្សន: Croatia 2-0 Denmark