ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា គណៈរដ្ឋមន្ត្រីអាណត្តិទី៧ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋមន្ត្រីក្រសួងកិច្ចការនារី ដែលមានរដ្ឋមន្ត្រីជាស្ត្រីនោះ នឹងមិនត្រូវផ្លាស់ប្តូរតួនាទី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា ស្ត្រី២រូប គឺលោកជំទាវ ភឿង សកុណា និងលោកជំទាវ អ៉ឹង កន្ថាផាវី នឹងបន្តកាន់តំណែងជារដ្ឋមន្ត្រី សម្រាប់អាណត្តិទី៧។

នៅព្រឹកថ្ងៃអង្គារ ទី៧ ខែមីនា ឆ្នាំ២០២៣ ពេលអញ្ជើញជាអធិបតីប្រារព្ធ ពិធីអបអរសាទរទិវានារី​អន្តរជាតិ ៨ មីនា ខួបលើកទី១១២ នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា គណៈរដ្ឋមន្ត្រីអាណត្តិទី៧ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋមន្ត្រីក្រសួងកិច្ចការនារី ដែលមានរដ្ឋមន្ត្រីជាស្ត្រីនោះ នឹងមិនត្រូវផ្លាស់ប្តូរតួនាទីឡើយ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានប្រកាសថា យោងតាមការស្ទង់មតិដោយស្ថាប័នបរទេស មួយបានបញ្ជាក់ថា អត្រារបស់ស្ត្រីគាំទ្រសម្តេចមានចំនួនច្រើនជាងបុរស។ ដែលនេះអាចចាត់ទុកថាស្ត្រីបានយល់ដឹងអំពីតម្លៃសុខសន្តិភាពដែលពួកគាត់ធ្លាប់បានឆ្លងកាត់នូវសង្គ្រាមរ៉ាំរ៉ៃជាច្រើនមកហើយនាពេលអតីតកាល។ ដូច្នេះគាត់បានឲ្យតម្លៃទៅលើកត្តាសុខសន្តិភាពរបស់ប្រទេសជាតិនាពេលបច្ចុប្បន្ន។

លោកស្រី ភឿង សកុណា បានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តាំងពីឆ្នាំ២០១៣ ចំណែកឯលោកស្រី អ៉ឹង កន្ថាផាវី បានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងកិច្ចការនារី តាំងពីឆ្នាំ២០០៤។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា យើងត្រៀមបោះឆ្នោត ហើយរាជរដ្ឋាភិបាលថ្មី នឹងត្រូវបង្កើតនៅក្នុងខែកញ្ញា (ឆ្នាំ២០២៣) ពេលនោះមនុស្សមួយចំនួនអាចនឹងគួរដឹង អាចនឹងចង់ដឹង ក៏ប៉ុន្តែខ្ញុំអាចនិយាយបានថា ស្ត្រីជារដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ គឺមិនត្រូវបានផ្លាស់ប្តូរទេ។ សម្តេចក៏ប្រកាសថា អាណត្តិថ្មីខាងមុខនេះ រដ្ឋមន្ត្រីទាំង ២រូប នឹងមិនត្រូវបានផ្លាស់ប្តូរនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យគ្រប់ក្រសួង-ស្ថាប័ន ដៃគូពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ វិស័យឯកជន ព្រមទាំងប្រជាជនគ្រប់រូបចូលរួមគាំទ្រ និងអនុវត្តការងារបញ្រ្ជាបយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម