Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ពានឆ្លងទន្លេសាប វែងជាងគេបំផុតនៅកម្ពុជាប៉ាន់ស្មានចំណាយទឹកប្រាក់ប្រមាណ១០០លានដុល្លារ

spot_img

ស្ពានឆ្លងទន្លេសាបនេះ នឹងសាងសង់ពីចំនុចខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំ ដែលមានប្រវែងវែងជាងគេនៅប្រទេសកម្ពុជា។

គម្រោងស្ពាន ដែលតភ្ជាប់ពីខេត្តកំពង់ឆ្នាំងឆ្ពោះទៅខេត្តកំពង់ធំនេះ នឹងត្រូវសាងសង់ឆ្លងកាត់ដៃទន្លេចំនួន៣ រួមមាន ទន្លេផ្សារក្រោម ទន្លេជល់មុខ និងទន្លេកំពង់ហាវ ដែលមានប្រវែងសរុប ៣.៩០០ម៉ែត្រ។ ចំពោះការសាងសង់ផ្លូវ គឺមានប្រវែង ៥៨គីឡូម៉ែត្រ ដែលនឹងត្រូវសាងសង់ចាប់ពីស្រុកកំពង់លែងរបស់ខេត្តកំពង់ឆ្នាំង ទៅស្រុកស្ទឹងសែន របស់ខេត្តកំពង់ធំ។

គម្រោងនេះនឹងត្រូវសាងសង់ដោយ ក្រុមហ៊ុន សាវ៉ាក់ ខុនស៊ុលថិន ហើយបើគិតជាទឹកប្រាក់ទាំងអស់ តាមតម្លៃប៉ាន់ស្មានក្នុងការសាងសង់ គឺអាចចំណាយទឹករហូតដល់ប្រមាណជាង ២៥០លានដុល្លារសហរដ្ឋអាមេរិក ដោយបែងចែកធ្វើផ្លូវប្រហែលជាង ១៥០លានដុល្លារ និងការសាងសង់ស្ពានប្រហែលជាង ១០០លានដុល្លារ។

ក្នុងឱកាសអញ្ជើញចុះពិនិត្យទីតាំងសាងសង់កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តី ក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា នាពេលអនាគត ខេត្តកំពង់ឆ្នាំង នឹងមានស្ពានឆ្លងទន្លេសាប ប្រវែង ៣,៣គីឡូម៉ែត្រ ដែលវែងជាងគេបំផុតនៅកម្ពុជា ។

ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា ថ្មីៗនេះ សម្ដេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឯកភាពជាលាយលក្ខណ៍អក្សរថា ក្នុងឆ្នាំ២០២៤ខាងមុខ ធ្វើយ៉ាងណាត្រូវរកថវិកា ដើម្បីកសាងផ្លូវ៥០ខ្សែឆ្លងពីខេត្តកំពង់ធំ តភ្ជាប់មកខេត្តកំពង់ឆ្នាំងឲ្យខាងតែបាន។

គួរបញ្ជាក់ថា បើតាមឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ផ្លូវទាំង៥០ខ្សែនេះ ល្អខ្លាំងណាស់ ដែលបម្រើដល់ប្រជាពលរដ្ឋក្នុងការដឹកជញ្ជូននានា ជាពិសេសវិស័យកសិកម្ម  ដោយឆ្លងកាត់ពីខេត្តព្រះវិហារចូលមកខេត្តកំពង់ធំដោយត្រង់ និងឆ្លងចូលមកខេត្តកំពង់ឆ្នាំងបានលឿនរហ័ស ដោយពុំចាំបាច់ធ្វើដំណើរឆ្លងកាត់រាជធានីភ្នំពេញទៀតនោះទេ៕

spot_img
×