កំពង់ធំ ៖ បើតាមរបាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជា បានឲ្យដឹងថា ក្នុងឆ្នាំ២០២២ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅ ទៅទីផ្សារអន្តជាតិមានចំនួន ៦៧ម៉ឺនតោន គិតជាទឹកប្រាក់មានចំនួន ១ ០៧៧លានដុល្លារផងដែរ។ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា សម្ដេចកំពុងតែស្រមៃថា ប្រទេសកម្ពុជានឹងក្លាយទៅជាប្រទេសដែលផលិតនូវស្វាយចន្ទីច្រើនបំផុត នៅលើពិភពលោក។ សម្ដេចតេជោបានបញ្ជាក់ថា មកដល់បច្ចុប្បន្ននេះ ស្វាយចន្ទីរបស់ប្រទេសកម្ពុជាបានហួសប្រទេសកូឌីវ័រ ដែលមានត្រឹម១.១តោន (១លាន១សែនតោន) ប៉ុន្ដែកម្ពុជាមានស្វាយចន្ទីចំនួន១.១៨ លានតោន (១លាន១សែន៨ម៉ឺនតោន) រួចស្រេចទៅហើយ។

ថ្លែងក្នុងឱកាសអញ្ជើញបើកពិធីបុណ្យទន្លេលើកទី៧ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាល្ងាចថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ប្រទេសកម្ពុជានឹងអាចក្លាយជាប្រទេសដែលផលិតនូវស្វាយចន្ទីច្រើនបំផុតនោះលើពិភពលោកនាពេលអនាគត់ ខណៈមកដល់ពេលបច្ចុប្បន្នប្រទេសកម្ពុជា មានការនាំចេញគ្រាប់ស្វាយចន្ទី មានចំនួនច្រើនជាប្រទេសកូឌីវ័រ រួចស្រេចទៅហើយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខ្ញុំពិតជាមានការជក់ចិត្ត ហើយក៏នឹកឃើញរឿងអតីតកាលប្រៀបធៀបនិងពេលបច្ចុប្បន្នកាលដែលនៅតាមស្តង់នីមួយៗ សុទ្ធតែមានការផលិត ប្រកបដោយការទទួលខុសត្រូវ និងមានគុណភាព ដែលអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងការចាំចេញ ខ្ញុំកំពុងតែស្រមើរស្រម៉ៃថា ប្រទេសរបស់យើងនឹងក្លាយជាប្រទេសដែលផលិតនូវស្វាយចន្ទីច្រើនបំផុតនោះលើពិភពលោក។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា មកដល់ពេលបច្ចុប្បន្ននេះ ការនាំចេញគ្រប់ស្វាយចន្ទី ពីកម្ពុជាទោកាន់ទីផ្សារអន្តរជាតិ គឺបានទៅហួសប្រទេសកូឌីវ័រ ដែលមានត្រឹម ១លាន ១សែនតោន ឥលូវយើងមាន ១លាន ១៨ម៉ឺនតោនរួចស្រេចទៅហើយ ដូចនេះសម្តេចសង្ឃឹមថា កម្ពុជានាពេលអនាគត់ បន្ទាប់ពីមានសន្តិភាពបូកជាមួយនឹងគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព គឺមានមួយផ្នែកទាក់ទាញទេសចរណ៍ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀត គឺផលិតកម្មដែលបំរើឱ្យសេចក្តីត្រូវការរបស់ប្រជាជន ក៏ដូចជាផ្គត់ផ្គង់ទេសចរណ៍នោះឯង៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី















