ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម សាយ សំអាល់ ៖ «មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលអាចនាំនាវាកម្ពុជា ឆ្ពោះទៅដល់ត្រើយសុភមង្គល»

ភ្នំពេញៈ «មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលអាចនាំនាវាកម្ពុជាឆ្ពោះទៅដល់ត្រើយសុភមង្គល»។ នេះជាការបញ្ជាក់របស់ឯកឧត្តម សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តព្រះសីហនុ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជា សង្កាត់កោះរ៉ុង សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣។

ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារ បានលើកឡើងទៀតថា ការស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយរបស់បងប្អូនទាំងអស់គ្នា ជាមួយគណបក្សប្រជាជនកម្ពុជានៅពេលនេះ គឺជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវ ហើយជាពិសេស គឺការបង្ហាញពីភាពជឿជាក់របស់បងប្អូន មកលើគណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំប្រទេសបន្តទៅមុខទៀត។

ឯកឧត្តមបានគូសបញ្ជាក់ថា ឆ្លងកាត់ដំណើរនយោបាយរបស់ប្រទេសកម្ពុជា មិនមានចលនានយោបាយណា មានធនធានក្នុងការដឹកនាំ និង កសាងមាតុភូមិដ៏កំសត់របស់យើងក្រៅពីគណបក្សប្រជាជនកម្ពុជាឡើយ ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការបញ្ចូលសមាជិកថ្មីនាឱកាសនេះ ជាចំនុចពិសេសមិនត្រឹមតែដើម្បីដណ្តើមប្រៀបឈ្នះសម្រាប់ការបោះឆ្នោតប៉ុណ្ណោះទេ តែជាការឆ្លុះបញ្ជាក់អោយឃើញ «ការកសាងអនាគតរួមគ្នា»។

គួរបញ្ជាក់ឱ្យដឹងថា ក្នុងពិធីបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ចំនួន២៩៤នាក់ នៅសង្កាត់កោះរ៉ុង និង សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម គួច ចំរើន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តព្រះសីហនុ ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកាក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ក្រុង សង្កាត់ ឃុំ នៃខេត្តព្រះសីហនុ ផងដែរ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

ចូលមើលព័ត៌មានថ្មីៗបន្ថែម