ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ណែនាំឱ្យប្រុងប្រយ័ត្នល្បិចបោកឱ្យ ផ្ញើលុយតាមធនាគារ ABA តាមរយៈ Telegram ដោយប្រើប្រាស់រូបលោកឧកញ៉ា ឃុន សៀ ឱ្យបាញ់លុយទៅពួកគេ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញេី សារសំឡេងពាក់ព័ន្ធនឹងល្បិចបោកប្រាស់ឱ្យសម្ដេចផ្ញើលុយតាមធនាគារ ABA តាមរយៈ Telegram ដោយប្រើប្រាស់រូបលោកឧកញ៉ា ឃុន សៀ ឱ្យបាញ់លុយទៅពួកគេ ដែលជនឆបោកនេះកំពុងឈរជើងនៅតៃវ៉ាន់។

សម្តេចតេជោ លើកឡើងថា ជនបោកប្រាស់ប្រហែលជាមិនដឹងថាការផ្ញើសារមកលេខទូរស័ព្ទនេះ ជាលេខរបស់នាយករដ្ឋមន្រ្តីនោះទេ ។ យោងលើការស្រាវជ្រាវ អ្នកនេះឈរជើងនៅតៃវ៉ាន់ ប៉ុន្តែគេបានផ្ញើ Telegram ហើយដែលប្រើប្រាស់រូបរបស់ឧកញ៉ា ឃុន សៀ ដើម្បីឲ្យផ្ញើប្រាក់ទៅទីនោះ។
ជាមួយនឹងសកម្មភាពឆបោកខាងលើនេះ សម្តេចតេជោ ហ៊ុន សែន សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះជនទាំងនេះ ហើយពួកគេប្រហែលជាមិនដឹងថាការផ្ញើសារមកលេខទូរស័ព្ទនេះ ជាលេខរបស់នាយករដ្ឋមន្រ្តីនោះឡើយ។

តាមរយៈសារសំឡេងផ្ញើជូនជនរួមជាតិ នៅយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា ជនជាតិជាទីស្រឡាញ់ ឥឡូវមានល្បិចបោកប្រាស់ ដែលករណីនេះ ខ្លួនខ្ញុំ មុននេះប្រហែល១ម៉ោង គឺមានការផ្ញើសារជាភាសាអង់គ្លេស ដើម្បីឲ្យខ្ញុំផ្ញើលុយតាម ABA ដែលប្រើប្រាស់ Profile ជាលោកឧកញ៉ា ឃុន សៀ ប៉ុន្តែលេខទូរស័ព្ទ ៨៥៦ជាលេខទូរស័ព្ទរបស់ឡាវ។

សម្តេចតេជោ បានមានប្រសាសន៍ទៀតថា យោងលើការស្រាវ ជ្រាវ អ្នកនេះឈរជើងនៅតៃវ៉ាន់ឯណោះ ប៉ុន្តែគេបានផ្ញើ Tele gram ហើយដែលប្រើប្រាស់ Profile លោកឧកញ៉ា ឃុន សៀ ដើម្បីឲ្យផ្ញើប្រាក់ទៅទីនោះ។ ខ្ញុំសូមឲ្យបងប្អូនមានការប្រុងប្រយ័ត្ន ជាមួយនឹងករណីបែបនេះ ប្រហែលគេមិនបានដឹងទូរស័ព្ទរបស់ខ្ញុំ ជាលេខទូរស័ព្ទរបស់នាយករដ្ឋមន្រ្តីទេ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម